Home ព័ត៌មានសំខាន់ៗ អ្នក​ស្លាប់​ដ...

អ្នក​ស្លាប់​ដោយ​កូ​វីដ១៩នៅ​អាម៉េរិកកើន​ដល់​៤០ ម៉ឺន​នាក់ ខណៈ​ត្រាំ​ចាក​ចេញពី​តំណែង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ខណៈ​ដែល​ប្រធានាធិបតី​ដូណាល់ ត្រាំ​ឈានដល់​ឆ្នាំ​ចុងក្រោយ​នៃ​អាណត្តិ​របស់​គាត់​កាលពី​ខែ​មករា​ឆ្នាំមុន សហរដ្ឋ​អាម៉េរិក​បាន​កត់ត្រា​ករណី​វីរុស​កូរ៉ូណា​លើកទី​១​។​កាលណោះ​​លោក​ត្រាំ​បាន​ទទូចថា កុំ​បារម្ភ​អី រដ្ឋបាល​របស់​គាត់ “​ម្ចាស់ការ​ទាំងស្រុង​” លើ​វីរុស​កូរ៉ូណា​។​

​ឥឡូវ​នេះ​នៅ​វេលា​ម៉ោង​ចុងក្រោយ​របស់​គាត់​នៅក្នុង​ការិយាល័យ​បន្ទាប់​ពី​មួយ​ឆ្នាំ​នៃ​ការបដិសេធ​ការពិត​និង​ការទទួលខុសត្រូវ​របស់​ប្រធានាធិបតីចំនួ​ន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​៤០ ម៉ឺន​នាក់​។ ហើយ​ការបាត់បង់​អាយុជីវិត​កំពុងតែ​កើនឡើង​យ៉ាង​ខ្លាំង​។​

​វេជ្ជបណ្ឌិត អៀ​វីន រ៉េត​លេន​ន័រជា​ប្រធាន​មជ្ឈមណ្ឌ​ល​ជាតិ​សម្រាប់​ការត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​នៅ​សាកលវិទ្យាល័យ​កូឡុំប៊ី​និង​ជា​អ្នកជំនាញ​សុខភា​ពសាធា​រណៈ​ម្នាក់​ក្នុងចំណោម​អ្នកជំនាញ​សុខភាព​​សាធារណៈ​ជា​ច្រើន​នាក់​ដែល​អះអាង​ថា​ការដោះស្រាយ​វិបត្តិ​របស់​រដ្ឋបាល​ត្រាំ​បាន​នាំទៅដល់​ការស្លាប់​រាប់សែន​នាក់​ដែល​អាច​បញ្ចៀស​បាន បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​”​វា​ជា​ការឈាន​ជើង​ជាន់​លើ​វិថី​​មរណៈ​ដ៏​គួរឱ្យខ្លាច​”​។​

​លោក​បាន​និយាយថា “​អ្វីៗ​ទាំងអស់​អំពី​របៀប​ដែល​វីរុស​ត្រូវបាន​គ្រប់គ្រង​គឺជា​ការ​ប្រឌិត ដោយសារ​តែ​អសមត្ថភាព​និង​ភាពមិនស្មោះត្រង់ ហើយ​យើង​កំពុងតែ​បង់​នូវ​តម្លៃ​ដ៏​ធ្ងន់ធ្ងរ​”​។​

​ចំនួន​អ្នក​ស្លាប់ ៤០០.០០០ នាក់​ដែល​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​មករា​ដោយ​សាកលវិទ្យាល័យ​ច​ន​ហប់​ឃី​ន គឺ​ច្រើន​ជាង​ចំនួន​ប្រជាជន​នៅ​ទីក្រុង​ញូ​វ​អ័​រ​លីន ទីក្រុង​ក្លេ​វើ​លែន ឬ​ទីក្រុង​តាំ​ប៉ា រដ្ឋ​ផ្លរីដា​​ទៅទៀត​។ វា​ស្ទើរតែ​ស្មើ​នឹង​ចំនួន​ជីវិត​ជនជាតិ​អាម៉េរិក​ដែល​បាត់បង់​ជា​រៀងរាល់ឆ្នាំ​ដោយ​សារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​វង្វេង ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ផ្តាសាយ និង​ជំងឺ​រលាក​សួត​រួមបញ្ចូល​គ្នា​។​

​ជាមួយនឹង​អ្នកស្លាប់​ជាង​៤.០០០ នាក់​ក្នុង​១​ថ្ងៃ​ត្រូវបាន​កត់ត្រា​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ចំនួន​អ្នក​ស្លាប់​នៅ​ចុង​សប្តាហ៍​នេះ​ប្រហែលជា​មាន​លើស​ចំនួន​ជនជាតិ​អាម៉េរិក​ស្លាប់​នៅក្នុង​សង្គ្រាម​​លោក​លើក​ទី ២ ៕

​ពលរដ្ឋ​អាម៉េរិក ៤០ ម៉ឺន​នាក់​ស្លាប់​ដោយកូវី​ដ​១៩ គិត​ត្រឹម​ថ្ងៃ​អង្គារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular