Home ហោរាសាស្ត្រ ហោរាសាស្រ្ត ប...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ២០ ខែមករា ឆ្នាំ ២០២១

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​តែង​យាយី​ហើយ​ត្រូវ​អត់ធ្មត់​តស៊ូ​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ទេ ហើយ​បើ​លោកអ្នក​ប្រលងប្រជែង​តម្លៃ​ទៀត​នោះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន​ពី​តូចតាច​រីក​រាលដាល​ដ​ល់​ធំ​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​លេង ម៉េះ​ម៉ោះ ច្រើន​នាំ​កើត​ជម្លោះ​វិវាទ ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕
​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បញ្ហា​ឧបសគ្គ​និង​រឿង​រាវ​តូចធំ​តែង​ជៀស​គេច​ឆ្ងាយ ហើយ​លោក​អ្នកធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​គ្រាន់​កក់ក្តៅ​។​នាពេល​នេះដែរ​ដោយសារ​ដំណើរ​ជីវិត​ល្អប្រសើរ ដូចនេះ​មិនត្រូវ​ទុកពេល​វេលា​ល្អ​ចោល​ដោយ​ឥតប្រយោជន៍​ឡើយ ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ធ្វើ​តិច​ទទួលបាន​ផល​តិច​ទៅតាម​នោះដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​ថ្មី​ឬ​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ក៏​ផ្តល់​ផល​ល្អ​ប្រពៃ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​ពេលនេះ​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ឬ​ចូល​ចែវ​ចូ​វ​ដល់​ចាស់ទុំ​តែង​សម្រេច​ដូច​គាប់​បំណង​៕
ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មាន​បញ្ហា​មួយចំនួន​ចូលមក កកូរ​ផ្លូវចិត្ត ធ្វើឱ្យ​រែកពន់​បញ្ហាលំបាក​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​សម្តី​ចរចា​ទៅកាន់​អ្នកដទៃ​ច្រើនតែ​មិន​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​។​
​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស​យាយី​ច្រើន​បន្តិច ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ព្រោះតែ​សម្តី​ប៉ប៉ាច់ប៉ប៉ោច​ឥត​បានកា​រ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រូ​សារ​ជា​ពេលវេលា​ល្អ​ផងដែរ​៕
​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​នៅថ្ងៃនេះ​បើ​មានការ​សម្រេចចិត្ត​ក្នុង​រឿង​អ្វីមួយ​នោះ​ឃើញថា​អត្រា​ភ្លាំងភ្លាត់​មាន​ខ្ពស់​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​នោះ​ជួប​ស្ថានភាព​តានតឹង​ខ្លាំង ហើយ​អ្នកខ្លះ​រក​ត្រឹម​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានរឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​ចូរ​ប្រយ័ត្ន​បញ្ហា​មិនល្អ​ណាមួយ​កើតឡើង​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​រែកពន់​សេចក្តី​ទុក្ខសោក​មកវិញ​៕
​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏​ងាយ​កើតមាន​ណាស់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពេលនេះ​ជួប​រឿង​ចំណាយ​ធំ​ឯ​ផល​កម្រៃ​នោះ​ហូរ​ចូល​មាន​កម្រិត​ធ្វើឱ្យ​រែកពន់​ផល​លំបាកលំបិន​មិន​ស្ទើរ​ដែរ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ប្រទាំង​ប្រទើស​ព្រោះតែ​ការ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ឡើយ​៕
​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ឬ​បើ​សម្រេច​លើ​កិច្ចការងារ​អ្វីមួយ​នោះ​ផល​ឆ្លើយតប​ឃើញថា​ខ្ពស់​គួរសម​។ ដោយឡែក​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ ដូចនេះ​បើ​ចង់​ទំនាក់ទំនង​ការងារ​ឬ​ចាប់ផ្តើម​ធ្វើ​អ្វីមួយ​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕
​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​រក្សា​ភាពល្អប្រសើរ​ផងដែរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ចំពោះ​ការប្រកប​ការងារ​ផ្សេងៗ​នៅថ្ងៃនេះ​ដែរ​បើ​មាន​ឧបសគ្គ​លោកអ្នក​តែង​ពុះពារ​ប្រកបទៅដោយ​ជោគជ័យ និង ពិសេស​អាចមាន​គេ​តម្លើង​យស​សក្តិ​ឬ​ទទួល​អ្វីដែល​ល្អប្រសើរ​ជាង​នេះ​។
រីឯ​បញ្ហា​ស្នេហា​បើ​កើត​ជម្លោះ​វិវាទ ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ជា​ពេលវេលា​ល្អ​ផងដែរ​៕
​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​ប្រកបការងារ​អ្វី​តែង​ជួប​បញ្ហា​រាំងស្ទះ និង រឿង​រាវ​ច្រើន​បន្តិច ម្ល៉ោះហើយ​លោកអ្នក​តោង​តែ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឱ្យសោះ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កើតមាន​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​បន្តិច​៕
​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បញ្ហា​តានតឹង​ឬ​រឿង​រាវ​អាក្រក់​ដែល​តែង​យាយី​កាល​ពីមុនមក​ពេលនេះ​បានចាប់ផ្តើម​ធូរស្បើយ​ហើយ​ផល​ក៏​តែង​ផ្តល់​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ការប្រកប​កិច្ចការងារ​មានការ​ចម្រើន​លូតលាស់​ហើយ​ធ្វើ​អ្វី​ក៏មាន​លក្ខ​ណះ​ពេញដៃពេញជើង​ដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ផល​កម្រៃ​ទៀតសោត​បើ​មានការ​ស្វះស្វែង​តែង​ហូរ​ចូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​ស្រួលខ្លួន ។​
រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕
ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​បើ​ចង់​សម្រេចចិត្ត​អ្វី​ឬ​ធ្វើ​អ្វី​តែង​ហុច​ផ្លែផ្កា​នៅ​ខែក្រោយ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​ត្រឡប់មកផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ពេលនេះ​ក៏​ជា​ឱកាសល្អ​ក្នុងការ​ផ្សំផ្គុំ​គ្រួសារ​ផងដែរ​៕
​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​កើត​ឆ្នាំច​ឱ្យ​ប្រយ័ត្នប្រយែង​រឿង​ការសម្រេចចិត្ត​ឬ​ដំណើរ​ការងារ​អ្វីមួយ​ព្រោះថា​តែង​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហាលំបាក​ច្រើន​ចំពោះមុខ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃ​នេះដែរ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​ទៅរួច​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕
​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនទាន់​ល្អប្រសើរ​ទេ​ពិសេស​បើ​មាន​ធ្វើ​កិច្ចសន្យា​ឬ​ចង់​ចេញដំណើរ​ឆ្ងាយ​ជិត​ឃើញថា​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។​
រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​នាំឱ្យ​កើត​បញ្ហា​ចំពោះ​គ្នាច្រើន​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular