Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច បញ...

សមត្ថកិច្ច បញ្ជូន​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ញៀន ពីរ​នាក់ ទៅ​តុលាការ​

​ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺៈ សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត បាន​បញ្ជូន​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ពីរ​នាក់ ទៅ​តុលាការខេត្ត នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ ក្រោយពេល​កម្លាំង នគរបាល​ស្រុក​ឧដុង្គ សហការ​ជាមួយ​នគរបាល ឃុំ​ក្រាំងចេក បាន​ឃាត់ខ្លួន កាលពី ថ្ងៃទី​១៨ ខែមករា នៅ​ចំណុច​ផ្ទះ​ទុកចោល មួយកន្លែង ស្ថិតក្នុង​ភូមិ​ត្នោត ឃុំ​ក្រាំង​ចឹក ស្រុក​ឧដុង្គ​។​

​មន្ត្រីនគរបាល​ស្រុក​ឧដុង្គ បាន​ឲ្យ​ដឹងថាៈ មុខសញ្ញា​ដែល​ឃាត់ខ្លួន​នេះ រួមមានៈ ១.​ឈ្មោះ លន់ ដា​រ៉ូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​មាន់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង និង​២.​ឈ្មោះ ហៀ​ង យូ​ស៊ីម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​ប្រភព​បាន​បន្តថាៈ ក្រោយពី​ឃាត់ខ្លួន​ជាក់ស្ដែង បាន​ឆែកឆេរ រកឃើញ​ម្សៅ​ក្រាម ពណ៌​ស សង្ស័យ​ជា​គ្រឿងញៀន ចំនួន ៣ កញ្ចប់ (​តូច ១​កញ្ចប់​, ធំ ២​កញ្ចប់​) ទូរស័ព្ទដៃ ១ គ្រឿង ជញ្ជីង​អេឡិចត្រូនិក សំរាប់​ថ្លឹង​គ្រឿងញៀន ចំនួន ១​គ្រឿង , ម៉ូតូ​ម៉ាក Suzuki NEX ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ចំនួន ១​គ្រឿង និង​ឧបករណ៍​កែច្នៃ ប្រើប្រាស់​មួយចំនួនទៀត ។ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ សមត្ថកិច្ច បាន​បញ្ជូន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular