​ប្រែ​សម្រួលៈ​វាសនា​/​ហ្សឺ​ណែវ​៖​ម៉ាឡេស៊ី​បាន​ប្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​ចំពោះ​ការ​ដែល​សហភាព​អឺរ៉ុប​(EU)​ចេញ​ច្បាប់​ដែល​ធ្វើអោយ​ប៉ះពាល់​ផលិតកម្ម​និង​ការប្រើប្រាស់​ជីវ​ឥន្ធនៈ​​ផលិត​ចេញពី​ដូងប្រេង​របស់ខ្លួន នេះ​បើ​តាម​ឯកសារ​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។​

​ក្នុង​បណ្តឹង​ចុះ​ថ្ងៃ​១៥​មករា ម៉ាឡេស៊ី​ចោទប្រកាន់ថា EU និយាយ​ដោយឡែក​សមាជិក​របស់​ប្លុក​នេះ​រួម​មាន​បារាំង និង​លី​ទុយ​អា​នី បានដាក់​កំហិត​លើ​ការប្រើ​ប្រេង​ផលិត​ពី​ដូងប្រេង ដែល​វា​រំលោភ​កិច្ច​​ព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​។​

​ម៉ាឡេស៊ី ដែល​ជា​ប្រទេស​ផលិត​ប្រេង​ផលិត​ពី​ដូងប្រេង​ធំ​បំផុត​ទី​២​ក្នុង​លោក បាន​ព្យាយាម​រារាំង​កិច្ចខិតខំ​របស់​សហភាព​អឺរ៉ុប​ក្នុង​ការកាត់បន្ថយ​ការប្រើ​ប្រេង​ផលិត​ពី​ដូង​ប្រេង ធ្វើ​ជា​ឥន្ធនៈ​ជីវសាស្ត្រ​​និង​បាន​ស្នើសុំ​ការពិភាក្សា​ដោះស្រាយ​ជម្លោះ​នេះ​។​

​សហភាព​អឺរ៉ុប បានចាប់ផ្តើម​ផែនការ​ធំ​មួយ​ដោយ​តំរូវ​អោយ​រដ្ឋ​ជា​សមាជិក​ស្ថាបនា​សេដ្ឋកិច្ច​មិន​បញ្ចេញ​ឧស្ម័ន​កាបូនិច​មួយ​នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០៥០ រួម​ទាំង​ការជំរុញ​អោយ​ប្រើ​ជីវ​ឥន្ធនៈ តែ​ឥ​ន្ធ​​នៈផលិ​ត​ចេញ​ពី​ដូងប្រេង​មិន​ត្រូវ​បាន​រាប់បញ្ចូល​ក្នុង​គោលដៅ​របស់​EU​ទេ​។​

​ឯកសារ​បណ្តឹង​និយាយថា ធ្វើ​ដូច្នេះ​ប្លុក​នេះ​និង​សមាជិក​របស់​ខ្លួន​ផ្តល់​ផលប្រយោជន៍​មិន​យុត្តិធម៌​ដល់​អ្នក​ផលិត​ជីវ​ឥន្ធនៈ​ក្នុង​ប្លុក​EU​ចេញ​ពី​វត្ថុធាតុដើម​ដូចជា​រុក្ខជាតិ​rapeseed​និង​សណ្តែកសៀង ​ជំនួស​អោយ​ជីវ​ឥន្ធនៈ​ផ​លិ​ចេញពី​ដូង​ប្រេង​នៅ​ម៉ាឡេស៊ី​។​

​ដូងប្រេង​ជា​វត្ថុ​ធាតុ​ផ្សំ​សំខាន់​មួយ​នៅក្នុង​ផលិតផល​ជាច្រើន​មុខ ចាប់ពី​អាហារ​រហូត​ដល់​គ្រឿង​ម្សៅ​លាប​ស្បែក​និង​តុបតែង​មុខ តែ​វា​មាន​បញ្ហា​ប្រទូសរ៉ាយ​ជា​យូរ​មក​ហើយ​។​ពួក​អ្នក​បរិស្ថាន​និយាយថា​​វា​ជំរុញ​អោយ​មាន​ការកាប់​បំផ្លាញ​ព្រៃឈើ ដោយ​ដី​ព្រៃធំៗ​ត្រូវបាន​កាប់បំផ្លាញ​ដើម្បី​បង្កើត​ចំការ​នៅ​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​។​

​ការប្រើប្រាស់​ផិត​ផល​ធ្វើ​ពី​ដូងប្រេង​បាន​ថយចុះ​នៅ​អឺរ៉ុប មួយ​ផ្នែក​ដោយសារ​រង​សម្ពាធ​ពី​ក្រុង​បរិស្ថាន​លើ​ក្រុម​ធ្វើ​ចំការ តែ​ការកាត់បន្ថយ​ការប្រើ​ជីវ​ឥន្ធនៈ​ផលិត​ពី​ដូងប្រេង​កាន់តែ​កើនឡើង​។​

​សូមបញ្ជាក់​ថា ម៉ាឡេស៊ី ជា​ប្រទេស​ទី​២​ដែល​ប្តឹង​EU​អំពី​ការ​រិត​ត្បិត​លើ​ការប្រើ​ប្រេង​ដូង បន្ទាប់​ពី​ប្រទេស​ផលិត​លេខ​១ គឺ​ឥណ្ឌូនេស៊ី ប្តឹងទៅ​WTO​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៩៕

​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី ដែល​ជា​ប្រទេស​ផលិត​ប្រេង​ផលិត​ពី​ដូងប្រេង​ធំ​បំផុត​ក្នុង​លោក​បាន​ប្តឹង​EU​អំពី​ការ​កំហិត​ប្រើ​ឥន្ធនៈ​ដូង​ប្រេង​