Home ព័ត៌មានអន្តរជាតិ ក្នុង​សារ​លាគ...

ក្នុង​សារ​លាគ្នា ត្រាំ​ជូនព​របៃ​ដិ​ន​និង​ថា​លោកជា​ប្រធានាធិបតី​អាម៉េរិក​ទី​១​ដែល​”​មិន​បង្កើត​មាន​សង្គ្រាម​ថ្មី​”

​ប្រែ​សម្រួលៈ​វ៉ាស៊ីនតោន​៖ ស្ថិតក្នុង​មុខ​តំណែង​ថ្ងៃ​ចុងក្រោយ​កាលពី​ថ្ងៃ​១៩​មករា ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​បង្ហើរ​សុន្ទរកថា​លាគ្នា​ចុងក្រោយ​របស់​លោក​ទៅកាន់​សាធារណជន​អាម៉េរិក នៅពេល​គូ​​ប្រជែង ចូ បៃ​ដិន ត្រៀម​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាម៉េរិក​ទី​៤៦​នៅ​ថ្ងៃ​២០​មករា ដែល​ត្រូវជា​ថ្ងៃ​២១​មករា​នៅ​អាស៊ី​។​

​ក្នុង​សុន្ទរកថា លោក​ត្រាំ​បាន​រំលេច​អំពី​កិច្ចព្រមព្រៀង​មជ្ឈិម​បូព៌ា​ដែល​សម្របសម្រួល​បង្កើត​ឡើង​ដោយ​អាម៉េរិក​និង​ការ​កៀរគរ​ប្រជាជាតិ​នានា​អោយ​ប្រឈម​មុខ​នឹង​ចិន ធ្វើ​ជា​ឧទាហរណ៍​នៃ​ជោគជ័យ​​របស់​រដ្ឋាភិបាល​របស់លោក​។​

​ត្រាំ​បានប្រកាសថា​« យើង​បានធ្វើអោយ​សម្ពន្ធភាពរ​បស់​យើង​មានជីវិត​ឡើងវិញ​និង​កៀរគរ​ប្រមូល​ប្រទេស​នានា​ក្នុង​លោក​អោយ​ប្រឈម​មុខ​ជាមួយ​ចិន ជាការ​រួម​កម្លាំង​គ្នា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​។​​ជា​លទ្ធផល កិច្ចការ​ទូត​ប្លុក​របស់​យើង​សំរេចបាន​កិច្ចព្រមព្រៀង​សន្តិភាព​ជា​ប្រវត្តិសាស្ត្រ​មួយចំនួន​នៅ​មជ្ឈិម​បូព៌ា​។​វា​បង្កើត​បាន​មជ្ឈិមបូព៌ា​ថ្មី​មួយ និង​យើង​កំពុង​នាំ​ទាហាន​របស់​យើង​វិល​មក​ផ្ទះ​វិញ​…​ខ្ញុំ​​មាន​មោទនភាព​ជា​ពិសេស​ដែល​បាន​ក្លាយជា​ប្រធានាធិបតី​ទី​១​ក្នុងពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​ដែល​មិន​បាន​ចាប់ផ្តើម​ធ្វើ​សង្គ្រាម​ថ្មី​»​។​

​សូមបញ្ជាក់ថា​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ​២០១៦ លោក​ត្រាំ​បាន​ប្តេជ្ញា​បញ្ចប់​«​សង្គ្រាម​គ្មាន​ទីបញ្ចប់​» ដែល​អាម៉េរិក​ចូល​ពាក់ព័ន្ធ​និង​បញ្ជូនទាហាន​អាម៉េរិក​មក​ស្រុក​វិញ​។​នៅ​ឆ្នាំ​២០១៨ លោក​បាន​ប្រកាស​​ដកទ័ព​ដ៏​ភ្ញាក់ផ្អើល​ចេញពី​ស៊ី​រី​។​ទោះជា​យ៉ាងណា​នៅ​រក្សាទុក​ទាហាន​មួយ​កង​តូច​នៅក្នុង​ប្រទេស​នៅ​មជ្ឈិមបូព៌ា​មួយ​នេះ ដើម្បី​«​ធានា​សុវត្ថិភាព​និង​ការពារ​ប្រេង​»​។​

​ក្នុង​តំណែង​របស់​លោក​នៅ​សេត​វិមាន ត្រាំ​ក៏​បាន​បញ្ជា​អោយ​កាត់បន្ថយ​ទាហាន​អាម៉េរិក​នៅ​អ៊ីរ៉ាក់​និង​អា​ហ្វ​ហ្គានី​ស្ថាន​។​

​អនុ​ប្រធានាធិបតី ម៉ៃ ផេ​នស៍ កាលពី​ថ្ងៃ​ចន្ទ ក៏​បាន​សរសើរ​រដ្ឋាភិបាល​ជិត​ចេញពី​តំណែង​ចំពោះ​ការ​មិន​ទាញ​អាម៉េរិក​ចូលក្នុង​សង្គ្រាម​ថ្មី​ណាមួយ​។​

​សុន្ទរកថា​លាគ្នា​របស់​ត្រាំ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ការផ្ញើ​សារ​ស្រដៀង​គ្នា​ពី​ជំទាវ​ទី​១ មេ​ឡានៀ ត្រា ដែល​បាន​អំពាវនាវ​ពលរដ្ឋ​អាម៉េរិក​អោយ​ជ្រើស​យក​សេចក្តី​ស្រឡាញ់គ្នា​ជំនួស​សម្អប់ សន្តិភាព​ជំនួស​​អំពើហិង្សា​និង​គិត​ពី​អ្នក​ដទៃ​មុន​ខ្លួនឯង​៕

​ត្រាំ​បាន​បាន​និយាយថា «​នៅ​សប្តាហ៍​នេះ​យើង​មាន​ពិធី​ចូលកាន់​តំណែង​ប្រធានាធិបតី​អាម៉េរិក​ថ្មី សូម​ជូនពរ​អោយ​មាន​ជោគជ័យ​ក្នុង​ការថែរក្សា​ពលរដ្ឋ​អាម៉េរិក​អោយមាន​សុវត្ថិភាព​និង​វិបុលភាព​។​​យើង​ក៏​សូម​ជូនពរ​អោយ​ពួកគេ​ជួប​សំណាងល្អ​»

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular