ប្រែសម្រួល : កញ្ញាដាលីស ៖ លីអូនែល ម៉េសស៊ីបានរួចផុតពីទណ្ឌកម្មធ្ងន់ធ្ងរ និង ត្រូវផ្អាកពីរប្រកួតប៉ុណ្ណោះកាលពីថ្ងៃអង្គារ ក្រោយវាយគូប្រកួតក្នុងឧបទ្ទវហេតុមួយដែលមិនមានបាល់នៅនឹងជើងសោះ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ Spanish Super Cup ។
ខ្សែប្រយុទ្ធ Barcelona រូបនេះដំបូងប្រឈមការផ្អាក១២ប្រកួតសម្រាប់ការគ្រវាត់ដៃដាក់កីឡាករ Bilbao នៅចុងការប្រកួត ដែលក្រុមរបស់គាត់ចាញ់៣-២កាលពីថ្ងៃអាទិត្យ។ គណៈកម្មាធិការបាល់ទាត់អេស្ប៉ាញមិនចាត់ទុកឧបទ្ទវហេតុនេះថាធ្ងន់ធ្ងរពេកនោះទេ និងបានដាក់ពិន័យស្រាលប៉ុណ្ណោះ។ គណៈកម្មាធិការក៏បានពិន័យក្លិបចំនួន ៨៤៥ ដុល្លារ និង ម៉េសស៊ី ៧២៥ ដុល្លារផងដែរ។
Barcelona និយាយថា ខ្លួននឹងប្តឹងឧទ្ធរណ៍ចំពោះការផ្អាកម៉េសស៊ី៕
ម៉េសស៊ីត្រូវជាប់បម្រាម២ប្រកួតក្រោយវាយគូប្រកួតកាលពីថ្ងៃអាទិត្យ