Home ព័ត៌មានជាតិ សន្តិសុខ អាវុធហត្ថ​ខេត...

អាវុធហត្ថ​ខេត្តតាកែវ បង្ក្រាប​ជនសង្ស័យ ជួញដូរ​គ្រឿងញៀន​ម្នាក់​

ដោយៈ តាកែវ / តាកែវៈ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​កង​រា​អាវុធហត្ថ ខេត្តតាកែវ បាន​បញ្ជូន​ជនសង្ស័យ ជួញដូរ​គ្រឿងញៀន​ម្នាក់ ជាមួយនឹង​វត្ថុតាង ទៅ​តុលាការខេត្ត នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នេះ ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់ ។​

​បើតាម​លោក ហ៊ួ​ត វឿន ប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ ខេត្តតាកែវ បានឱ្យដឹងថាៈ ជនសង្ស័យ​ម្នាក់​នោះ ឈ្មោះ សំរិត សុខ​លីម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន រស់នៅ​ភូមិ​ស្រីប្រសើរ ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ ។ ជនសង្ស័យ​រូបនេះ ត្រូវបាន​ឃាត់ខ្លួន នៅ​ថ្ងៃទី​១៨ ខែ មករា នៅវេលា​ម៉ោង ៤​និង ៥០​នាទី​រសៀល នៅ​ចំណុច​ភូមិ​ត្រពាំង​វិហារ ឃុំ​ជើង​គួ​ន ស្រុក​សំរោង ខេត្តតាកែវ​។ ចំណែក​វត្ថុតាង ដកហូត​បាន រួមមានៈ ម្សៅ​ក្រាម​ស​ថ្លា ចំនួន​១​កញ្ចប់ ទម្ងន់ ១,១៣ ក្រាម ( ថ្លឹង​ទាំង​សំបក់​) (​ម្ចាស់​ថ្នាំ​គេចខ្លួន​) និង​ទូរស័ព្ទ ១​គ្រឿង ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular