សមត្ថកិច្ច ដកថយ ក្រោយពិនិត្យឃើញ ផលិតផលទឹកដោះគោ wakodo មានច្បាប់

ដោយៈសរិទ្ធ / ភ្នំពេញៈ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១  បានចុះពិនិត្យទីតាំងស្តុក ផលិតផលទឹកដោះគោ ម៉ាក Wakodo ។ ការចុះពិនិត្យទីតាំងខាងលើនេះ បានដឹកនាំ និងសម្របសម្រួល ដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បន្ទាប់ពីមានបណ្ដឹង របស់ប្រជាពលរដ្ឋ។

យោងតាមការបញ្ជាក់ ពីសមត្ថកិច្ច បានឱ្យដឹងថាៈ ទឹកដោះគោ ឈ្មោះ Wakodo ត្រូវបាននាំចូល ដោយក្រុមហ៊ុន VNK Corporation LTD ដែលមានអាសយដ្ឋាន ស្ថិតនៅអគារលេខ ៨២៧  ផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បន្ទាប់ពីចុះទៅដល់ទីតាំង សមត្ថកិច្ច ពិនិត្យឃើញថា ក្រុមហ៊ុននេះ មានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយថែមទាំង មានលិខិតបញ្ជាក់ ពីគុណភាព និងសុវត្ថិភាព ដែលធានាដោយក្រុមហ៊ុនជប៉ុន ដែលជាម្ចាស់ផលិតផល ថែមទៀតផង ទើបសមត្ថកិច្ច និងលោកព្រះរាជអាជ្ញារង ដកថយចេញវិញ ដើម្បីរង់ចាំការស្រាវជ្រាវ ជាបន្តទៀត៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular