Home ព័ត៌មានជាតិ សេដ្ឋកិច្ច ពិធី​សម្ពោធ​ម...

ពិធី​សម្ពោធ​មជ្ឍមណ្ឌល​ស្រាវជ្រាវ​និង​ពិសោធន៍​ពាណិជ្ជកម្ម​នៅ វិទ្យាស្ថាន​ ​ខេ​ម​អេ​ដ និង ការចូល​ជា​សមាជិកសភា​ពាណិជ្ជកម្ម​អា​មេ​រិច​នៅ​កម្ពុជា​

​វិទ្យាស្ថាន ខេ​ម​អេ​ដ ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឈានមុខ​គេ​ក្នុង​វិស័យ​គណនេយ្យ​និង​ហិរញ្ញវត្ថុ នៅ​កម្ពុជា​ដែល​បង្កើត​ទ្បើង​ដោយ​វិនិយោគិន​ជនជាតិ​អាមេរិក​។ វិទ្យាស្ថាន​ខេ​ម​អេ​ដ​ទទួលបាន ជោគជ័យ​យ៉ាងខ្លាំង ក្នុងការ​បញ្ជូន​និស្សិត​បញ្ចប់​ការសិក្សា​របស់ខ្លួន បម្រើការ​ជាមួយ​ក្រុមហ៊ុន អន្តរជាតិ និង​ក្រុមហ៊ុន​សវនកម្ម​ដែល​ឈានមុខ​គេ​នៅ​កម្ពុជា ដូចជា​៖ EY Deloitte PwC និង KPMG ជាដើម​។ អ្វីដែល​គួរអោយកត់សំគាល់​នោះ​គឺ ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក AmCham លោក Anthony Galliano ក៏​ជា​អតីត​និស្សិត​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ថ្នាក់​ពន្ធដារ ហើយ​លោក​ក៏បាន​ទទួល​សញ្ញាបត្រ​ព​ន្ធ​ដារ​ពី​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ផងដែរ​។​

​ដោយមាន​ការសហការ​ជាមួយ​សភាពាណិជ្ជកម្ម​អា​មេ​រិច​នៅ​កម្ពុជា Amcham នៅ​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២១ វិទ្យាស្ថាន​ខេ​ម​អេ​ដ​បានរៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ដើម្បី​បើក​ដំណើរ ការ​មជ្ឍមណ្ឌល​ស្រាវជ្រាវ​និង​ពិសោធន៍​ពាណិជ្ជកម្ម​សម្រាប់​និស្សិត​។ គោលបំណង​សំខាន់​នៃ​កិច្ច សហការ​ជាមួយ Amcham គឺ​ដើម្បី​គាំទ្រ​ដល់​គុណភាព​នៃ​ការស្រាវជ្រាវ​និង​មជ្ឍមណ្ឌល​ពិសោធន៍ ពាណិជ្ជកម្ម​។ ការងារ​នេះ​ធ្វើឡើង​ដោយមាន​ការលើកទឹកចិត្ត​និង​សហប្រតិបត្តិការ​ពី ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម​បណ្ឌិត ងី​តា​យី ដែលជា​រដ្ឋលេខាធិការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា ប្រធាន​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ​។​

ចក្ខុវិស័យ​របស់​វិទ្យាស្ថាន​ខេ​ម​អេ​ដ គឺ​ផ្តោតលើ​វឌ្ឍនភាព​នៃ​ប្រទេស និង សេដ្ឋកិច្ច តាមរយៈ ការបង្កើត​នូវ​សហគមន៍​អ្នក​អាជីព​គណនេយ្យ និង ហរិញ្ញវត្ថុ ដែល​អនុវត្ត​វិជ្ជាជីវៈ ក្នុង​បទដ្ឋាន ស្មើគ្នា​ជាមួយ​អ្នក​អាជីព​នៅក្នុង​មជ្ឍមណ្ឌល​ហរិញ្ញវត្ថុ​ជា​សាកល ចេះ​ផ្តួច​ផ្តើមគំនិត​ជា​អ្នកដឹកនាំ និង​ប្រកាន់ខ្ជាប់​នូវ​បទដ្ឋាន​ក្រមសីលធម៌​ខ្ពស់​។ បេសកកម្ម​របស់​វិទ្យាស្ថាន​ខេ​ម​អេ​ដ គឺ​ផ្តល់​ការ អប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា ដោយ​ផ្តោត​ជា​ចម្បង​លើ​ជំនាញ​គណនេយ្យ​និង​ហិរញ្ញវត្ថុ​ដោយ​ផ្តោត ជា​ចម្បង​លើ​ជំនាញ​គណនេយ្យ​និង​ហិរញ្ញវត្ថុ ដោយ​ឈានទៅរក​គុណ​វ​ឌ្ឍ​នៃ​គុណភាព​និង ការទទួលស្គាល់​ជា​អន្តរជាតិ​។ ការផ្តោត​សំខាន់​របស់​វិទ្យាស្ថាន​ខេ​ម​អេ​ដ​គឺ​ការអប់រំ​ផ្តោត លើ​លទ្ធផល​។​

​ដូច្នេះ មជ្ឍមណ្ឌល​ស្រាវជ្រាវ​និង​ពិសោធន៍​ពាណិជ្ជកម្ម​នៅ​វិទ្យាស្ថាន​ខេ​ម​អេ​ដ ត្រូវបាន​ប្រើប្រាស់ ដើម្បី​គាំទ្រ​សកម្មភាព​អប់រំ​និង​ការរៀនសូត្រ​ដែល​ផ្អែកលើ​លទ្ធផល ដូចជា ការធ្វើ​កម្មសិក្សា ការងារ និង​ការណែនាំ​ពី​ការធ្វើការងារ ការធ្វើ​ពិសោធន៍​ការងារ ការផ្តួចផ្តើម​គំនិត​អាជីវកម្ម និង​ការស្រាវជ្រាវ​ជាដើម​។ ការធ្វើ​កម្មសិក្សា​ការងា​រ ត្រូវបាន​ត្រួតពិនិត្យ​និង​ដឹកនាំ​ដោយ​អ្នក គ្រប់គ្រង​និង​អ្នក​ណែនាំ​ផ្ទាល់​របស់​និស្សិត ហើយក៏​មានការ​សម្របសម្រួល​ពី​នាយកដ្ឋាន​ផ្តល់ ការប្រឹក្សា​និង​សេវាកម្ម​ការងារ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ផងដែរ​។

​លើសពីនេះទៅទៀត ការធ្វើ​ពិសោធ​ន៏​ការងារ​លើ​ផ្នែក​សវនកម្ម ត្រូវបាន​ដឹកនាំ​ដោយ​លោកស្រី Maria Isabelita C. Manzon-Cabrera ដែល​បច្ចុប្បន្ន​ជានា​យក​ប្រតិបត្តិ និង​ជា​ដៃគូ សវនកម្ម​នៃ​ក្រុមហ៊ុន​សវនកម្ម​មួយ​នៅ​ប្រទេស​កម្ពុជា និង​ជា​សាស្ត្រាចារ្យ ផ្នែក​សវនកម្ម​នៅក្នុង វិទ្យាស្ថាន​ខេ​ម​អេ​ដ​ផងដែរ​។ ចំពោះ​ការផ្តួចផ្តើម​គំនិត​អាជីវកម្ម​វិញ គឺ​ត្រូវបាន​ដឹកនាំ​ដោយ លោក Monirul Islam ដែល​លោក​ជា​អ្នកផ្តល់​ដំបូន្មាន​ផ្ទាល់​ដល់​និស្សិត ក្នុងការ​រៀបចំ​ផែនការ និង​សកម្មភាព​អាជីវកម្ម​អោយបាន​ជោគជ័យ​។ ចំនែកឯ​លោក​បណ្ឌិត Kenneth Paul Charman ដែលជា​ប្រធាន​គណៈកម្មាធិការ​ស្រាវជ្រាវ ក៏បាន​ដឹកនាំ​ការអភិវឌ្ឍន៍​ទៅលើ​ការ ស្រាវជ្រាវ​នៅក្នុង​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ផងដែរ​។​

​ជាមួយនឹង​ទស្សន​នៃ​ការអប់រំ​ផ្តោតលើ​លទ្ធផល វិទ្យាស្ថាន​ខេ​ម​អេ​ដ បាន​បង្កើត​នូវ​វគ្គ ចុះ​កម្មសិក្សា​ការងារ ដើម្បី​ផ្តល់ឱ្យ​និស្សិត​នូវ​ឱកាស​ក្នុងការ​អនុវត្ត​ចំណេះដឹង និង​ជំនាញ ដែល​ពួកគេ​ទទួលបាន​ទៅ​កន្លែងធ្វើការ​ជាក់ស្តែង​។ វគ្គ​សិក្សា​នេះ​មាន​គោលបំណង​អភិវឌ្ឍ ចំណេះដឹង​ជំនាញ​និង ឥរិយាបថ​ជាក់ស្តែង​របស់​និស្សិត​និង​ដើម្បី​ពង្រឹង​តួនាទី​របស់​ពួកគេ នៅក្នុង​វិស័យ​ការងារ​ពាក់ព័ន្ធ​។​

​លើសពីនេះ វិទ្យាស្ថាន​ខេ​ម​អេ​ដ កំពុង​បង្កើតអោយមាន​កម្មវិធី​អនុវត្ត​ជាក់ស្តែង​លើ​ការធ្វើ
​សវនកម្ម​និង​ពន្ធដារ សម្រាប់​អោយ​និស្សិត​បាន​អនុវត្ត​ចំណេះដឹង​និង​ជំនាញ​របស់​ពួកគេ​ដែល ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់រៀន ទៅក្នុង​លក្ខខណ្ឌ​ការងារ​ដែល​អាច​រំពឹង​ទុក​នៅក្នុង​កន្លែង ធ្វើការ​ពិតប្រាកដ​។​P

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular