Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនស...

ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នាក់ ករណី​រក្សាទុក​ថ្នាំញៀន ចែកចាយ ចំនួន​២៦​កញ្ចប់​

​ដោយៈ រិ​ទ្ធិ​សែន/ពោធិសាត់ៈ សមត្ថកិច្ច​នគ​បាល ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ នៅវេលា​ម៉ោង ៧​និង​៣០​នាទី យប់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ផ្ចឹក​ជ្រុំ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក ថ្នាំញៀន​២៦​កញ្ចប់ ដើម្បី​ជួញដូរ ចែកចាយ​។​

​លោក​វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាល ស្រុក​វាលវែង បានឱ្យដឹងថាៈ​ជនសង្ស័យ ពីរ​នាក់​នោះ មាន ១.​ឈ្មោះ សូវ ខេ ហៅ ហួ អាយុ​៥៦​ឆ្នាំ ភេទ​ប្រុស ជា​មុខសញ្ញា​ចាស់ ធ្លាប់​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​កន្លងមក និង​២.​ឈ្មោះ យ៉ែម ទីន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។ ពួកគេ​ទាំងពីរ​នាក់ រស់នៅ​ក្នុងភូមិ ឃុំ ស្រុក ដែល​បាន​ត្រូវ​ឃាត់ខ្លួន ដូចខាងលើ ។ នៅក្នុង​ការបង្ក្រាប​ជនសង្ស័យ​ពីរ​នាក់​នេះ សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង រួមមានៈ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ដែល​សង្ស័យថា ជា​សារធាតុ​ញៀន ចំនួន ២៦ កញ្ចប់ ស្មើនឹង​ទម្ងន់ ១៣,២៨ ក្រាម រួម​នឹង​សម្ភារ​បម្រើ​ដល់​ការសេព​មួយចំនួន​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ពីរ​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច នគរបាល ស្រុក​វាលវែង កសាង​សំណុំរឿង និង​បញ្ជូន ទៅ​ស្នងការដ្ឋាន​នគរបាល ខេត្តពោធិ៍សាត់ ចាត់ការ​បន្ត តាម​នីតិវិធី​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular