​ប្រជុំ​ស្តីពី​ការរុះរើ​ក្នុង​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៥

1125
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​កិច្ចប្រជុំ​អន្តរក្រសួង​ជាមួយ អាជ្ញាធរខេត្ត និង ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅថា “​ចាយ​ការ​” ស្តីពី​ការ​ការរុះរើ​ហេដ្ឋារចនាសម្ព័ន្ធ​លើដី​និង​ក្រោម​ដី​ក្នុង​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៥​ដែល​បាន​ធ្វើឡើង​នៅ​សាលាខេត្ត​កំពង់ឆ្នាំង ។

​លោក យ៉ូ​ឈិ អូ​ការ​ម៉ូ​តុ តំណាង​ទី​ភ្នា​ក​សហប្រតិបត្តិការ​ជប៉ុន បាន​បញ្ជាក់ថា កិច្ចប្រជុំ​ដែល​បាន​ធ្វើឡើង​នាពេលនេះ គឺ​ដើម្បី​ពិភាក្សាគ្នា ស្តីអំពី ដំណើរការ​នៃ​កា​រុះរើ ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ដែល​អនុវត្ត​ចាប់ពី​ស្រុក​សាមគ្គី​មានជ័យ​ដល់​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​នៃ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ​៥ ។ ក្នុង​គម្រោង​នេះ គឺ​ត្រូវបានធ្វើ​ការពង្រីក​ផ្លូវជាតិ​ដែលមាន​ទំហំ​ធំ​ទទឹង​រហូតដល់​ជិត​៣០​ម៉ែត្រ ជា​ប្រភេទ​ផ្លូវភ្លោះ គម្រោង​នេះ​អនុវត្ត​ដោយ ទី​ភ្នា​ក់​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ចាយ​ការ ។​

​លោក យ៉ូ​ឈិ អូរ​ការ​ម៉ូ​តុ បានឱ្យដឹង​ទៀតថា ក្រោយពី​ធ្វើការ​សិក្សា យ៉ាង​ល្អិតល្អន់​តាម​ដំណាក់​ការ​នីមួយៗ​រួចហើយនោះ ដល់​ដំណាក់កាល​អនុវត្ត​ដែល​ដំបូង​តម្រូវ​ធ្វើឱ្យមាន​ការរុះរើ ហេដ្ឋារចនាសម្ព័ន្ធ​ចាស់ ដែល​ប៉ះពាល់​ដល់ ដល់​ក្រុមហ៊ុន​អគ្គិសនី ក្រុមហ៊ុន​ទឹកស្អាត និង ក្រុមហ៊ុន​ទូរគមនាគមន៍​មួយចំនួន ដែល​បានដាក់​នៅក្រោម​ដី និង នៅលើ​ដី ដែល​ទាមទារ​អោយ​ក្រុមហ៊ុន​ទាំងនេះ ធ្វើកា​រុះរើ​បាន​ឆាប់ ដើម្បីអោយ​ដំណើរការ​សាងសង់​ផ្លូវ​បាន​ឆាប់រហ័ស ។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ​លោក​អៀង វុ​ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​គូសបញ្ជាក់ថា ដើម្បី​ធានាបាន​នូវ​សមធម៌ និង សមភាព សូមឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង អាជ្ញាធរ​មូលដ្ឋាន ទាំងអស់​ចូល រួមសហការ​គ្នា ក្នុងការ​អនុវត្ត​ដោយ​ទទួលខុសត្រូវ​ខ្ពស់បំផុត ចំពោះ​ក្រុមហ៊ុន​ដែល​ទទួលរង​នូវ​ផលប៉ះពាល់ ត្រូវអនុវត្ត​ឱ្យបាន​តាម​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​បំលាស់ប្តូរ​ទីតាំង​ចាស់ ទៅ​ទីតាំង​ថ្មី ដោយ​ខ្លួនឯង ទៅតាម​ការកំណត់​រប​ស់​អន្តរក្រសួង ។

លោក​អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​បន្តថា គម្រោង​មួយ​នេះ​ក្រោយពី​ដំណើរការ​រួចរាល់ នឹង​ទទួលបាន​ផ្លូវធំ​ទូលាយ ក្នុងការ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ដែល​ទាំងនេះ​បង្ហាញ​អំពី​ការរីកចំរើន​របស់​ប្រទេស​កម្ពុជា​៕S/

​ប្រជុំ​ស្តីពី​ការរុះរើ​ក្នុង​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៥

ទីតាំងផ្សាយពាណិជ្ជកម្ម