ដោយៈ អូរស្មាច់/ឧត្តរមានជ័យៈ មន្ត្រីនៃមន្ទីរការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ ខេត្តឧត្តរ មានជ័យ បានអំពាវនាវដល់ពលករខ្មែរ ដែលបានធ្វើដំណើរ វិលត្រឡប់មកពីប្រទេសថៃ ចូលមកស្រុកកំណើត របស់ខ្លួនវិញ នៅក្នុងអំឡុងបរិបទកូវីដ-១៩នេះបើពុំទាន់មានការងារ ធ្វើ សុំមកទំនាក់ទំនងនឹងមន្ត្រីនៃមន្ទីរ ដើម្បីរកកន្លែងរៀន នូវមុខជំនាញផ្សេងៗដោយមិន បង់ប្រាក់។
លោក ស៊ុន ហ៊ាយ ប្រធានមន្ទីរការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថាៈ បច្ចុប្បន្ន ដោយសារកំណើនពលករ ដែលមកពីប្រទេសថៃ គឺមានការកើន ឡើងច្រើន សំរាប់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ ក្នុងអំឡុង ពេលបរិបទកូវីដ-១៩នេះ ភាគច្រើន ជាប្រជាពលរដ្ឋ នៅតាមបណ្តាមូលដ្ឋាន មួយចំនួន ពុំមានការងារធ្វើ ខណៈពេលដែល ពួកគាត់បានបញ្ចប់ពីធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ តាមការកំណត់របស់ ក្រសួងសុខាភិបាល និងបានឲ្យត្រឡប់ទៅមូលដ្ឋានសុំមកទំនាក់ ទំនងនឹងមន្ត្រី នៃមន្ទីរការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីរកកន្លែងរៀននូវមុខជំនាញ ផ្សេងៗ ដោយមិនមានការបង់ប្រាក់។
លោកបានបន្តថាៈ បច្ចុប្បន្ន មន្ទីរការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ ខេត្តឧត្តរមានជ័យ មន្ទីរមានមន្ត្រីជំនាញ កំពុងរង់ចាំបង្រៀន នូវមុខជំនាញ រួមមាន ជំនាញកសិកម្ម. ដាំដំណាំ. ចិញ្ចឹមសត្វ. ជំនាញជុសជុលគ្រឿងយន្ត. សំណង់. ជាងផ្សារ. ជុសជុលគ្រឿងអេឡិចត្រូនិក និងជំនាញដទៃផ្សេងៗទៀត ដើម្បីប្រកបរបរ ចិញ្ចឹមជីវិតរៀងៗខ្លួន។
លោកប្រធានមន្ទីរ បានបន្ថែមថាៈ ពលករខ្មែរ ដែលបានត្រឡប់ចូលស្រុកក្នុងខេត្តឧត្តរ មានជ័យ ភាគច្រើន គឺពួកគាត់មិនសូវចង់រៀន នូវជំនាញទេ គឺមានចំនួនតិចតូចពោលគឺ ពួកគាត់ តែងតែនាំគ្នា ទៅចំណាកស្រុក ដោយពួកគាត់គិតថា ធ្វើការនៅឯស្រុកគេ អាចទទួលបានប្រាក់ចំណូលច្រើនជាង៕/V-PC