ប្រែសម្រួលៈវាសនា/ម៉ិកស៊ីកូ ស៊ីធី៖ប្រទេសម៉ិកស៊ិច ជាប់អាម៉េរិកកាលពីថ្ងៃអង្គារបានរាយការណ៍ករណីស្លាប់ដោយជំងឺកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុតគឺ ១.៥៨៤នាក់នៅពេលប្រទេសនៅអាម៉េរិកខាងជើងនេះតស៊ូទប់កំណើននៃការឆ្លងរាលដាលវីរុសកូរ៉ូណា។
មន្ត្រីក្រសួងសុខាភិបាលបាននិយាយថាបូករួមទាំងចំនួនចុងក្រោយនេះ ម៉ិកស៊ិចឥឡូវមានអ្នកស្លាប់ដោយកូវីដ១៩កើនដល់១៤២.៨៣២នាក់។វាជាចំនួនស្លាប់ដោយកូវីដ១៩ខ្ពស់បំផុតទី៤ បន្ទាប់ពីអាម៉េរិក ប្រេស៊ីលនិងឥណ្ឌា។
កាលពីថ្ងៃអង្គារប្រទេសនេះក៏រកឈកឃើញអ្នកឆ្លងថ្មីចំនួន១៨.៨៩៤នាក់ ដែលនាំអោយចំនួនឆ្លងសរុបកើនដល់១.៦៦៨.៣៩៦នាក់។
នៅទូទាំងពិភពលោកឥឡូវ ចំនួនមនុស្សឆ្លងវីរុសកូរ៉ូណាឡើងហួស៩៦លាននាក់ នៅពេលជំងឺកូវីដ១៩បង្កឡើងដោយវីរុសកូរ៉ូណាបានឆក់យកជីវិតមនុស្សអស់ជាង២លាននាក់ហើយ។
អាម៉េរិករងគ្រោះខ្លាំងជាងគេ ដោយមានអ្នកឆ្លងជាង២៤លាននាក់ និងអ្នកជំងឺកូវីដ១៩ស្លាប់កើនដល់៤០១.០០០នាក់។បន្ទាប់មកឥណ្ឌា មានអ្នកឆ្លង១០,៥៨លាននាក់ និង១៥២.៥០០នាក់បានស្លាប់។ប្រេស៊ីល ឈរនៅចំណាត់ទី៣ ជាមួយនឹងចំនួនឆ្លងជាង៨,៥លាននាក់និងស្លាប់យ៉ាងតិច២១១.០០០នាក់។
នៅអឺរ៉ុប ប្រទេសរងគ្រោះជាងគេនៅប្លុកនេះ គឺអង់គ្លេស មានអ្នកឆ្លងជាង៣,៤លាននាក់និងជាង៩០.០០០នាក់ស្លាប់៕
កម្មករជីករណ្តៅកប់សពអ្នកជំងឺកូវីដ១៩នៅជាយក្រុងម៉ិកស៊ីកូ ស៊ីធី