​សមត្ថកិច្ច​ចាប់​ជន​ម្នាក់​ទើប​ចេញពី​គុក​ពីបទ​គាស់​ផ្ទះ​ពលរដ្ឋ​លួច​ម៉ូតូ​មួយគ្រឿង​

1293
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ជន​ម្នាក់​ជាប់ពន្ធនាគារ​អស់​២​ឆ្នាំ​ទើបតែ​ចេញ​មិនបាន​ប៉ុន្មាន​ខែ​ផង​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ព្រះវិហារ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​សណ្តាន់​ខេត្តកំពង់ធំ​ចាប់វាយ​ខ្នោះ​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ពលរដ្ឋ​យក​ម៉ូតូ​បាន​មួយគ្រឿង​រត់គេចខ្លួន​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​ស្ថិតនៅ​ភូមិ​ឯកភាព​សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​រួច​ជិះ​គេចខ្លួន​មក​ខេត្តកំពង់ធំ​កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨​នេះ​។​

​លោក​ឆៅ​វុ​ទ្ធា​អធិការ​ក្រុង​ព្រះវិហារ​បានឱ្យដឹងថា​ដោយ​ផ្អែក​តាម​ពា​ក្ស​បណ្តឹង​របស់​ជនរងគ្រោះ​ដែល​បាន​និយាយ​រៀបរាប់ថា​មុនពេល​កើត​នៅ​យប់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​ចោរ​គាស់​ផ្ទះ​របស់គាត់​លួច​យក​ម៉ូតូ​មួយគ្រឿង​បានសម្រេច​។​លោក បាន​បន្តថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម​សមត្ថកិច្ច​របស់លោក​បាន​សហ​ការណ៍​ជាមួយ​អធិការនគរបាល​គ្រប់​ស្រុក ក្នុង​ខេត្តព្រះវិហារ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​។ តែ​មិនបាន​ប្រទះ​ភិនភាគ ម៉ូតូ​ដែល​ចោរ​គាស់​យកទៅ​នោះទេ ។​

ទើប​សន្និដ្ឋានថា​ជនសង្ស័យ​អាច​នឹង​ជិះ​ទៅ​ខេត្តកំពង់ធំ ហើយក៏​បាន​សុំ​គោលការណ៍​ពន្លាត​ដី​សហការ​ជាមួយ​នគរបាល​អធិការ​ស្រុក​សណ្តាន់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​រូបនេះ​បាន​នៅ​ថងៃទី​២៥​ខែមេសា​នេះ​រួមទាំង​ម៉ូតូ​មួយគ្រឿង​ហើយ​បញ្ជូនមក​ខេត្តព្រះវិហារ​វិញ​។​​

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ក្នុងករណី​ចោរកម្ម​ខ្លួន​មានឈ្មោះ សែន ណាវី អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ វត្ថុតាង​ដកហូត​បាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ជនរងគ្រោះ​វិញ​។​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​នគរបាល​ក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​៕S/

​សមត្ថកិច្ច​ចាប់​ជន​ម្នាក់​ទើប​ចេញពី​គុក​ពីបទ​គាស់​ផ្ទះ​ពលរដ្ឋ​លួច​ម៉ូតូ​មួយគ្រឿង​

ទីតាំងផ្សាយពាណិជ្ជកម្ម