Home ព័ត៌មានអន្តរជាតិ ពូ​ទីន​លុបចោល...

ពូ​ទីន​លុបចោល​ពាក្យ​ចចាមអារ៉ាម​អំពី​សុខភាព​របស់​គាត់​ដោយ​ការចុះ​ងូតទឹក​ត្រជាក់​ដក​១៧​អង្សា​សេ​(វីដេអូ)

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ កាលពី​ថ្ងៃ​អង្គារ​ទី​១៩​មករា លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​លុប​នូវ​ពាក្យ​ចចាមអារ៉ាម​អំពី​សុខភាព​របស់​គាត់​ដោយ​ចុះ​ងូត​ទឹកកក​នៅក្បែរ​ទីក្រុង​មូ​ស្គូ​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​​អូ​ស្សូ​ដុក​អេ​ពី​ហ្វា​នី​។​

​ក្នុង​វីដេអូ​មួយ​គេ​ឃើញ​មេដឹកនាំ​រុស្ស៊ី​វ័យ​៦៨​ឆ្នាំ​រូប​នេះ​មើល​ទៅ​មាំមួន​និង​សុខភាព​ល្អ​ក្នុង​ឈុត​ខោខ្លី​ពណ៌​ខៀវ ខណៈ​ដែល​គាត់​ចុះ​ងូតទឹក​ដ៏​ត្រជាក់​។​

​គាត់​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​ប្រចាំ​ឆ្នាំ​មួយ​នេះ ដែល​ធ្វើឡើង​ដោយ​ប្រជាជន​រុស្ស៊ី​រាប់លាន​នាក់ នៅពេល​សីតុណ្ហភាព​ខ្យល់​ចុះ​ត្រជាក់​ដល់​ប្រហែល ដក​១៧ អង្សា​សេ​។​

​ក្នុង​វីដេអូ លោកពូ​ទីន​បាន​ចូល​ទៅក្នុង​អាងទឹក​មួយ ដែល​មាន​រាង​ជើង​ក្អែក ដើម្បី​បណ្ដេញ​អពមង្គល​ចេញ​តាមរយៈ​ការ​ងូតទឹក​ក​កមួយ​ភ្លឹប​។​

​វីដេអូ​បញ្ចេញ​ដោយ​វិមាន​ក្រឹម​ឡាំង​ធ្វើឡើង​ចំ​ពេល​មាន​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​ស្ថានភាព​សុខភាព​របស់​លោក​ពូ​ទីន ដោយ​អ្នកខ្លះ​ថែម​ទាំង​អះអាងថា​ប្រធានាធិបតី​អាច​នឹង​ចុះចេញ​ពី​តំណែង​ឆ្នាំនេះ និង ចុច​ឈ្មោះ​អ្នក​ស្នង​តំណែង​បន្ត​រួចទៅហើយ​។

​កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន សាស្ត្រាចារ្យ វ៉ាល់​ឡឺរី សូ​ឡូ​វី ជា​អ្នក​រិះគន់​លេចធ្លោ​មួយរូប ដែល​អះអាង​ថា​មាន​ប្រភព​ជិតស្និទ្ធ​នៅ​វិមាន​ក្រឹម​ឡាំង បាន​អះអាង​ថា លោកពូ​ទីន​មាន​ជំងឺ​វង្វេង​ហើយ​ក្រោយមក​​បាន​អះអាង​ថា ប្រធានាធិបតី​ក៏​បាន​វះកាត់​ព្យាបាល​ជំងឺមហារីក​ផងដែរ​៕

លោកពូ​ទីន​ចុះ​ងូតទឹក​ក​កដក​១៧​អង្សា​សេ​កាលពី​ថ្ងៃ​អង្គារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular