Home កម្សាន្ត ផលិតផល​ថ្មី​រ...

ផលិតផល​ថ្មី​របស់ ម៉ូ​លីកា ល្បី​ខ្លាំង​ដល់​សៀមរាប​, ប៉ោយប៉ែត និង​ថៃ​

ដោយ​: បញ្ញា​សាស្ដ្រ / ភ្នំពេញ​: បើទោះជា​ស្ថានភាព​កូ​វីដ​១៩ នៅ​មិនទាន់​ស្ងាត់​មែន​តែ​អតីត​តារាចម្រៀង Rock អ្នកនាង​ម៉ូ​លីកា មិនបាន​បន្ធូរដៃ​ឡើយ​ក្នុងការ​ធ្វើ​មុខ​ជំនួញ ប៉ុន្ដែរ​ផ្ទុយទៅវិញ​នាង​កាន់តែ​សម្រុក​បុក​រហូត​ផ្អើល​កក្រើក​ដល់ទី​ផ្សារ​នៅ​ខេត្តសៀមរាប​, ប៉ោយប៉ែត និង​ថៃ ទៀតផង តាមរយៈ​ការបញ្ចេញ​ផលិតផល​ថ្មី ទើប​នាំចូល​មាន​ឈ្មោះថា NK VIP Green Body ដែល​ផ្ដល់​ស្បែក​ពី​ខ្មៅ​ទៅ​ស​។

​ម្ចាស់​ហាង Nk Molika Beauty Trending Co.Ltd រូបនេះ បាន​ឲ្យ​ដឹងថា គ្រាន់តែ​ដាក់លក់​ទៅលើ​អតិថិជន​៣​នាក់​ដំបូង នៅ​ទីតាំង​ផ្សេងគ្នា​នោះ នាង​ត្រូវបាន​គេ​កុម្មង់​ទិញ​រហូតដល់​ទៅ​៥០០០០​កំប៉ុង ដែល​ក្នុងនោះ មាន​អតិថិជន​ម្នាក់​នៅ​ប៉ោយប៉ែត​ទិញ​យកទៅលក់​បន្ដរ​ចំនួន ៣០០០០​កំប៉ុង , ម្នាក់ទៀត​នៅ​សៀមរាប​ចំនួន​១០០០០​កំប៉ុង និង​ម្នាក់ទៀត​នៅ​ថៃ​ចំនួន​១០០០០​កំប៉ុង​ផងដែរ​។ ថៅកែ​ស្រី​ដែល​ធ្លាប់ធ្វើ​កិច្ចការ​វិធី​សប្បុរសធម៌​ជាច្រើន​មកហើយ​នោះ បាន​ឲ្យ​ដឹង​ដែរ​ថា ពេលនេះ​មាន​អតិថិជន​និង​អា​ជីករ​មួយចំនួនទៀត​កំពុង​បញ្ជារ​កុម្មង់​ទិញ​ជា​បន្ដទៀត ដែល​ភាគច្រើន គឺ​ពួកគេ​ទិញ​ចាប់ពី​ម៉ឺន​កំប៉ុង​តែម្ដង ដើម្បី​យកទៅ​ចែក​ចែក​និង​លក់​បន្ដរ​។ នាង​ថា​នេះ​គឺជា​អ្វីដែល​រូបនាង​សប្បាយចិត្ត ព្រោះ​អតិថិជន​មាន​ទំនុកចិត្ត​ចំពោះ​ផលិតផល​របស់​នាង ដែល​ទើប​នាំចូល​នេះ ហេតុនេះហើយ​បានជា​ធ្វើ​ឲ្យ​មុខ​ជំនួញ​លើ​វិស័យ Online របស់​នាង​កាន់តែ​ឈាន​ទៅមុខទៀត បើទោះជា​ពេលនេះ​កូ​វីដ​១៩ នៅតែ​មិនទាន់​ស្ងប់ស្ងាត់​ទាំងស្រុង​ក្ដី​។ តាមរយៈ​សន្ទុះ​នៃ​ការលក់​ដាច់​សាហាវ​បែបនេះ​ម៉ូ​លីកា រំពឹងថា​ផលិតផល NK VIP Green Body នេះ​នឹង​ជោគជ័យ​ដូច​ផលិត​សម្រក NK Brand របស់​នាង ដែល​លក់ដាច់​ហួសការ​រំពឹងទុក​នោះ​ជាមិនខាន​។​

​គូរ​បញ្ជាក់ថា ម៉ូ​លីកា បាន​ផ្អាក​ច្រៀង​សម្ដែង​តាម​ឆាក​តន្ដ្រី​ទាំងឡាយ ដោយ​ងាក​មករក​ស៊ី Online រយៈពេល​ជាង​២​ឆ្នាំនេះ ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ធ្វើ​ឲ្យ​នាង​នាង ស្ថិតក្នុង​ចំណោម​អ្នកលក់​ល្បីៗ​លើ​វិស័យ​មួយ​នេះ នឹង​បាន​ផ្លាស់ប្ដូរ​ទាំងស្រុង​នូវ​ជីវភាព​ធ្លាប់តែ​លំបាក​មកជា​ធូ​ធារ​ខ្លាំង ព្រោះ​ផលិតផល​របស់​នាង​មាន​អតិថិជន​គាំទ្រ​ជា​បន្ដរ​បន្ទាប់​។

​ក្រឡេកមើល​រឿង​ស្នេហា​វិញ អតីត​តារាចម្រៀង​ម៉ូ​លីកា ក្រោយ​រៀបការ​ជាមួយ​លោក ហុង មា​នុ​ណ កាលពី​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០​នោះ ទទួលបាន​ចំណងដៃ​កូនស្រី​ម្នាក់​យ៉ាង​ស្រស់ស្អាត​ឈ្មោះ នុ​ណ ច័ន្ទ​ម៉ូ​នី​តា អាយុ​ជាង​៥​ខែ​ហើយ​។ ម៉ូ​លីកា ប្រកាន់​ជំហរ​ថា​ឲ្យ​តែ​មុខ​ជំនួញ​នាង​នៅតែ​កាក់កប​ដូច​ពេលនេះ គឺ​នាង​នឹង​បន្ដធ្វើ​កិច្ចការ​សប្បុរសធម៌​ដោយ​គ្មាន​ដែន​កំណត់​ឡើយ ពោលគឺ​ទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ដែល​ការតាំង​ចិត្ត​បែបនេះ ធ្វើ​ឲ្យ​អតិថិជន​កាន់តែ​គាំទ្រ​នាង​ថែមទៀត ដូចជា​គ្រាន់តែ​នាង​នាំចូល​ផលិតផល NK VIP Green Body មកដល់​ភ្លាម​លក់ដាច់​អស់​ដល់​ទៅ​៥០០០០​កំប៉ុង​ទៅហើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular