មេបញ្ជាការអាវុធហត្ថខេត្ត ក្រើនរំលឹកឱ្យថែរក្សាសុខភាព ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ដោយៈ វ៉ៃកូ/ស្វាយរៀងៈ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះ បានអំពាវនាវ និងក្រើនរំលឹក ដល់ក្រុមគ្រួសារសាច់ញាតិ កងរាជអាវុធហត្ថទាំងអស់  ត្រូវថែរក្សាអនាម័យសុខភាព ឱ្យបានល្អ ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ -១៩។

លោកបានអំពាវនាវ និងក្រើនរំលឹកដូច្នេះ ក្នុងឱកាសលោក បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ឯក ជូនដល់នាយទាហាន ពីររូប នៃកងរាជអាវុធហត្ថខេត្ត នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានមានប្រសាសន៍ថាៈ ដោយមានការដឹកនាំ ប្រកបដោយភាពប៉ិនប្រសព្វ និងឈ្លាសវៃ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាល លោកនាយឧត្តមសេនីយ៍ តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខរបស់នាយ នាយរងអាវុធហត្ថគ្រប់រូប និងបានណែនាំ ចង្អុលបង្ហាញ ឱ្យកម្លាំងអាវុធហត្ថទាំងមូល ត្រូវប្រឹងប្រែង ហ្វឹកហ្វឺន រៀនសូត្រ សិក្សាស្រាវជ្រាវ ដើម្បីកសាងខ្លួន ឱ្យក្លាយទៅជាអាវុធហត្ថគំរូ ប្រកបដោយឆន្ទៈ ស្មោះត្រង់ ស្អាតស្អំ រាបសារ ឈ្លាសវៃ ក្លាហាន និងព្យាយាមតស៊ូ ធ្វើឲ្យកងរាជអាវុធហត្ថ ទូទាំងប្រទេស អនុវត្តការងារទទួលបានជោគជ័យ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular