បារាំង​ព្រមាន​ថា​ម៉ាស់​ក្រណាត់​មិន​អាច​ការពារ​ទប់ទល់​នឹង​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​ថ្មី​បានទេ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រដ្ឋាភិបាល​បារាំង​បាន​ព្រមាន​ថា ម៉ាស់​ក្រណាត់​អាច​មិន​ការពារ​មនុស្ស​ពី​ការឆ្លង​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​ថ្មី​បានទេ​។​

​ដោយសារកូ​វីដ​១៩​បំលែងខ្លួន​ថ្មី​ចំនួន​២​មក​ពី​ចក្រភព​អង់គ្លេស​និង​អាហ្វ្រិក​ខាងត្បូង​បាន​ចូល​ដល់​ប្រទេស​បារាំង រដ្ឋាភិបាល​បាន​ចាប់ផ្តើម​កែប្រែ​ការណែនាំ​របស់​ខ្លួន​ស្តី​ពី​ការពាក់​ម៉ាស់​។​

​ទោះបី​មិន​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ក៏ដោយ ក៏​ប៉ុន្តែ​ក្រុមប្រឹក្សា​សុខភាព​បារាំង ហៅ​ថា​កាត់​ថា HCSP បាន​និយាយថា​ម៉ាស់​ក្រណាត់​ច្នៃ​ដោយ​ខ្លួនឯង​ប្រហែលជា​មិនមែន​ជា​ជម្រើស​សុវត្ថិភាព​​បំផុត​នោះ​ទេ​។​

​ផ្ទុយទៅវិញ មនុស្ស​គួរតែ​ប្រកាន់ខ្ជាប់​នូវ​ការពាក់​ម៉ាស់​អាជីព ដូចជា ម៉ាស់​វះកាត់​ដែល​អាច​រំលាយ​បាន ឬ ម៉ាស់​ចម្រោះ FFP2​ដែល​ត្រូវ​ពាក់​ជា​ចាំបាច់​នៅតាម​ទី​សាធារណៈ​មួយ​ចំនួន​នៅ​ប្រទេស​​អាល្លឺម៉ង់​រួចទៅហើយ​។​

​លោក ឌី​ឌី​យ៉េ លូ​ប៉ែលឡេ​ស្សេ ជា​សហប្រធាន​នៃ​ក្រុម​ការងារ​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩ នៃ HCPS បាន​ប្រាប់​ទូរទស្សន៍ BFMTV ថា​”​នៅពេល​និយាយ​ដល់​ការ​ជ្រៀតចូល​នៃ​វីរុ​សបំលែងខ្លួន​ថ្មី​មួយ​ចំនួន​…​ដែល​​ឆ្លង​កាន់តែ​លឿន​នោះ​…​សំណួរ​ត្រូវបាន​លើកឡើង​ថា​តើ​ម៉ាស់​ប្រភេទ​ណា​គួរ​ណែនាំ​ដល់​សាធារណជន​ទូទៅ​”​។​

​គាត់​បាន​ពន្យល់​ថា​ខណៈ​ម៉ាស់​ក្រណាត់​ចូលចិត្ត​ពាក់​ដោយ​មនុស្ស​ភាព​ច្រើន​ព្រោះ​ពួក​វា​អាច​បោកគក់​ប្រើ​ឡើងវិញ​បាន ពួក​វា​មិន​អាច​ធានា​ការពារ​ប្រឆាំង​នឹង​កូវី​ដ​បំ​លែងខ្លួន​ថ្មី​បានទេ​៕

​ម៉ាស់​ក្រណាត់​ត្រូវបាន​ប្រើ​ដើម្បី​ការពារ​វីរុស​កូរ៉ូ​ណា​នៅ​ប្រទេស​មួយចំនួន តែ​ត្រូវ​ក្រុម​អ្នកជំនាញ​បារាំង​ថា មិន​អាច​ទប់​កូវី​ដ​បំ​លែងខ្លួន​ថ្មី​បានទេ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular