Home ព័ត៌មានជាតិ សន្តិសុខ កាប់​ពង្រាបដី...

កាប់​ពង្រាបដី​មុខផ្ទះ​ប្រទះឃើញ​គ្រាប់​ទំហំ​១៥៥​មី​ល្លី​ម៉ែត្រ​មួយគ្រា​ប់​

​ដោយ​: គង់​ហេង​/​ត្បូងឃ្មុំ​: បុរស​ម្នាក់​ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​មេមត់ បាន​ប្រើប្រាស់​ចបកាប់​ពង្រាបដី​ទួល​ខាងមុខផ្ទះ​របស់ខ្លួន ហើយ​ប៉ះចំ​គ្រាប់​ទំហំ ១៥៥ មី​ល្លី​ម៉ែត្រ​ជា​យុទ្ធ​ភ័​ណ្ឌ​មិន​ផ្ទុះ​នា​ដើម​សប្តាហ៍​កន្លង ទៅនេះ ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ខាង​ជំនាញ​ស៊ីម៉ាក់​មក​ទទួលយក​។​

​លោក​អនុសេនីយ៍ឯក យន់ ហ៊ាង នាយ​ប៉ុ​ស្ត៍​នគរបាល​ឃុំ​មេមត់​បានឱ្យដឹង​នៅ​ថ្ងៃទី​២០ មករា ថា ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​បុរស​ម្ចាស់ផ្ទះ​ខាងលើ ស្ថិត​ក្នុងភូមិ​សង្គម​មានជ័យ​ចាស់ ឃុំ​មេមត់ ស្រុក​មេមត់ បាន​ចុះទៅពិនិត្យ​ជាក់ស្តែង និង​ថត​រូបភាព​រាយការណ៍​បន្ត​ទៅខាង​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ នៃ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​កំណត់​ប្រភេទ​គ្រាប់ និង​បាន​លើក​ស្លាក​សញ្ញា​គ្រោះថ្នាក់ នៅ​ថ្ងៃទី​១៨ មករា កន្លងមក​។​

​បុរស​ជា​ម្ចាស់ផ្ទះ​ឈ្មោះ នី ង​ន់​ហាក់ អាយុ ៤០​ឆ្នាំ បានឱ្យដឹងថា កន្លែង​ដែល​កាប់​ចំ​គ្រាប់​នេះ ជា​ដីដំបូក​របស់​គល់​ដើម​ដូង​ដែល​បាន​ងាប់​នៅក្បែរ​របង​ជាប់​ចិ​ញ្ជើ​ម​ថ្នល់​ខាងមុខផ្ទះ​របស់គាត់​។ ដោយ​គាត់​ម្ចាស់ផ្ទះ​បាន​កាប់​ប៉ះចំ​គ្រាប់​នេះ ឡើង​ព្រាយ​ផ្កាភ្លើង តែ​មិន​ផ្ទុះ ហើយ​ដី និង​ដើម​ដូង​គាត់​បាន​ទិញ​ត​ពី​គេ​ក្នុងភូមិ​ឃុំ​ខាងលើ​កាល ពី​ជាង​១០​ឆ្នាំមុន​។ មកដល់​រសៀល​ថ្ងៃទី ២០ មករា​នេះ គឺ​នៅ​មិនទាន់​ឃើញ​ខាង​ស៊ីម៉ាក់​មក​យក​គ្រាប់​មួយ​គ្រាប់​នេះ​នៅឡើយ​ទេ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular