Home ព័ត៌មានជាតិ សង្គម ចូលឆ្នាំ​២០២១...

ចូលឆ្នាំ​២០២១ ភ្លាម LC Brand ជួបជុំ​តំណាង​ចែកចាយ​ត្រៀម​វាយលុក​ទីផ្សារ​ភ្លែត​

​ដោយ​: បញ្ញា​សាស្ដ្រ / ភ្នំពេញ​: កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ ក្រុមហ៊ុន​ថែរក្សា​សម្រស់​បុរស​នារី LC Brand បានរៀបចំ​សិក្ខា​សិលា​មួយ​នៅ​ទន្លេបាសាក់​២ ក្រោម​ប្រធានបទ “​តិច​និ​ច​និង​គន្លឹះ​ធ្វើ​ទី​ផ្សារលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក និង​បិទ​ការលក់​ប្រកប់ដោយ​ប្រសិទ្ធភាព​ខ្ពស់​”​។​

​ថ្លែង​ក្នុង​ពិធី​សិក្ខាសាលា​នេះដែរ​កញ្ញា ឡ លី​ជូ អគ្គនាយិកា និង​ជា​តំណាង​លោកស្រី ឡាំ សៀវ​ហ្វុ​ង បាន​ឲ្យ​ដឹងថា ចំពោះ​ការជួបជុំ​តំណាង​ចែកចាយ​នៅថ្ងៃនេះ​ក្រុមហ៊ុន LC Brand មាន​គោលដៅ​ជារួម​ធំៗ​ចំនួន​៣៖
​ទី​១ ជួបជុំ​តំណាង​ចែកចាយ​ធំៗ​ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល និង​សប្បាយ​រី​រាយ​។​
​ទី​២ ណែនាំ​តំណាង​ចែកចាយ​ឲ្យ​ស្គាល់​ក្រុមហ៊ុន LC Brand កាន់តែច្បាស់​អំពី​ការលូតលាស់​របស់​ក្រុមហ៊ុន​ថា​ដល់​កម្រិតណា​ហើយ​អំឡុងពេល​កូ​វីដ​នេះ​។​
​ទី​៣ ត្រៀម​យុទ្ធសាស្ដ្រ​វាយលុក​ទីផ្សារ​នៅ​កម្ពុជា និង​បណ្ដា​ប្រទេស​នានា​ដែលមាន​តំណាង​ចែកចាយ​នៅ​ទីនោះ​។​
​កញ្ញា ឡ លី​ជូ បន្ថែមថា ទោះបីជា​ពេលនេះ​ជំងឺ​កូ​វីដ​បាន​ផ្ទុះឡើង​នៅ​ប្រទេស​កម្ពុជា​ក៏ដូចជា​ពិភពលោក​ក៏​ក្រុមហ៊ុន LC Brand នៅតែ​ដំណើរការ​ទៅមុខ​ដោយ​រលូន អត់​មាន​ផលប៉ះពាល់​អ្វី​ឡើយ​។​មូលហេតុ​ដែល​កញ្ញា ហ៊ាន​អះអាង​ដូច្នេះ​ដោយសារតែ​ពីមួយថ្ងៃ​ទៅមួយ​ការលក់​របស់​ក្រុមហ៊ុន​កញ្ញា​កាន់តែ​កើនឡើង ហើយ​តំណាង​ចែកចាយ​ចេះតែ​ចូល​មកជា​បន្តបន្ទាប់​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នោះ​ក្នុង​ពិធី​សិក្ខា​សិលា​នេះដែរ​ទោះបីជា​លោកស្រី ឡាំ ស៊ីវ​ហ្វុ​ង មិន​បានមក​ចូលរួម​ដោយផ្ទាល់​ក្ដី​តែ​លោកស្រី ផ្ដាំផ្ញើ​ពាក្យពេចន៍​ដ៏​មាន​អត្ថន័យ​ពី​ប្រទេស​អូស្ត្រាលី​ថា​៖” បងប្អូន​ប្រាកដជា​ឆ្ងល់​ណាស់​ហើយ​ថា​ខ្ញុំ​មក​ប្រទេស​អូស្ដ្រាលី ក្នុង​គោលបំណង​អ្វី​? “​។​

​លោកស្រី​ថា ខ្លួន​មក​ប្រទេស​អូស្ត្រាលី​នេះដែរ​ក្នុង​គោលបំណង​ធំៗ​២ ៖​ទី​១ បង្ក​ភាពកក់ក្តៅ​ជូន​កូន​មក​សិក្សា​ក្រៅប្រទេស​ដើម្បី​អនាគត​។
​ទី​២​បង្កើន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​ដៃគូ​LC Brand​ក្រៅប្រទេស​និង​ពង្រីក​ការលក់​ឲ្យ​បាន​ទូលាយ​។​

​ក្នុងនោះដែរ​លោកស្រី​បញ្ជាក់ទៀតថា មុនពេល​ចេញដំណើរ​ម​ក​ក្រៅប្រទេស នាង​ខ្ញុំ​បាន​ផ្ទេរ​កិច្ចការងារ​មួយចំនួន​ជូន ប្អូន ឡ លី​ជូ ដូច្នេះ​សូម​បងប្អូន​ទាំងអស់​សូម​ចូលរួម​សហការ​និង​គាំទ្រ​គាត់​ផង ករណី​មាន​កិច្ចការ​ចាំបាច់ បន្ទាន់​អាចទាក់ទង​ខ្ញុំ​បាន នៅតែ​ធ្វើការ​ដូច​មុន​អញ្ចឹង គ្រាន់តែ​ខុស​ម៉ោង​គ្នា​បន្តិច​ទេ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular