Home ព័ត៌មានសំខាន់ៗ អាជ្ញាធរ​ជាតិ...

អាជ្ញាធរ​ជាតិ​អប្សរា ផ្លាស់ប្តូរ​កម្រាល​ឈើ​ផ្លូវ​ចូល​ប្រាសាទបន្ទាយស្រី​

ដោយ​:​បាយ័ន​/​សៀមរាបៈទោះបី​ភ្ញៀវទេសចរ​បាន​ធ្លាក់ចុះ​ដោយសារ​ជំងឺ​កូ​វីដ​១៩​ក៏ពិតមែន តែ​កិច្ចការងារ​ជួសជុល អភិរក្ស​នៅក្នុង​តំបន់ រមណីយដ្ឋាន​អង្គរ​នៅតែ​មមាញឹក​ដោយ​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមករា​អាជ្ញាធរ​ជាតិ​អប្សរា​ផ្លាស់ប្តូរ​កម្រាល​ឈើ​ផ្លូវ​ចូល​ប្រាសាទបន្ទាយស្រី​។​

​ប្រភពអាជ្ញាធរជាតិអប្សរាបញ្ជាក់ថាកម្រាល​ឈើ​ថ្មើ​រជើង​នៅក្នុង​បរិវេណ​បន្ទាយស្រី ត្រង់ចំណុច​គោ​បុ​រៈ​ទី​២ ឬ​ច្រកចូល​ទី​៣​នៃ​ប្រាសាទ​ត្រូវបាន​ក្រុមការងារ​របស់​នាយក​ដ្ឋា​ន អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​ដែលមាន​ការចូល​រួមសហការ​ជាមួយ​ក្រុម​ភ្នាក់ងារ​ទេសចរ​រួមទាំង​ភ្នាក់ងារ​សណ្ដាប់ធ្នាប់​កំពុង រៀបចំ​ជួសជុល​ផ្លាស់ប្តូរ​កម្រាល​ឈើ​ថ្មី​។​

​ការជួសជុល​នេះ​ត្រូវបាន​អនុវត្ត​ជាប្រចាំ​ដើម្បី​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ​និង​បង្ក​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ក្នុងការ​ធ្វើដំណើរ​ទស្សនា​ប្រាសាទ​៕​សរន​

អាជ្ញាធរ​ជាតិ​អប្សរា ផ្លាស់ប្តូរ​កម្រាល​ឈើ​ផ្លូវ​ចូល​ប្រាសាទបន្ទាយស្រី​(រូបថតអាជ្ញធរជាតិអប្សរា) អាជ្ញាធរ​ជាតិ​អប្សរា ផ្លាស់ប្តូរ​កម្រាល​ឈើ​ផ្លូវ​ចូល​ប្រាសាទបន្ទាយស្រី​(រូបថតអាជ្ញធរជាតិអប្សរា) អាជ្ញាធរ​ជាតិ​អប្សរា ផ្លាស់ប្តូរ​កម្រាល​ឈើ​ផ្លូវ​ចូល​ប្រាសាទបន្ទាយស្រី​(រូបថតអាជ្ញធរជាតិអប្សរា) អាជ្ញាធរ​ជាតិ​អប្សរា ផ្លាស់ប្តូរ​កម្រាល​ឈើ​ផ្លូវ​ចូល​ប្រាសាទបន្ទាយស្រី​(រូបថតអាជ្ញធរជាតិអប្សរា) អាជ្ញាធរ​ជាតិ​អប្សរា ផ្លាស់ប្តូរ​កម្រាល​ឈើ​ផ្លូវ​ចូល​ប្រាសាទបន្ទាយស្រី​(រូបថតអាជ្ញធរជាតិអប្សរា) អាជ្ញាធរ​ជាតិ​អប្សរា ផ្លាស់ប្តូរ​កម្រាល​ឈើ​ផ្លូវ​ចូល​ប្រាសាទបន្ទាយស្រី​(រូបថតអាជ្ញធរជាតិអប្សរា) អាជ្ញាធរ​ជាតិ​អប្សរា ផ្លាស់ប្តូរ​កម្រាល​ឈើ​ផ្លូវ​ចូល​ប្រាសាទបន្ទាយស្រី​(រូបថតអាជ្ញធរជាតិអប្សរា)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular