Home ព័ត៌មានជាតិ សន្តិសុខ ភ្ជួរ​ដី​ប៉ះ​...

ភ្ជួរ​ដី​ប៉ះ​គ្រាប់​កាំភ្លើងត្បាល់ ផុស​ឡើង​ជាង ២០ គ្រាប់ ប្រគល់​ឲ្យ​សមត្ថកិច្ច​

ដោយៈ អូរ​ស្មាច់ / ឧ​ត្ត​រ​មាន​ជ័​យៈ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ ពលរដ្ឋ​ម្នាក់ បាន​ទៅ​ភ្ជួរដីចំការ​របស់ខ្លួន ស្ថិតនៅ​ចំណុច​ជើងភ្នំ​ដងរ៉ែក ក្នុងភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង បាន​ប៉ះចំ​គ្រាប់កាំភ្លើង​ត្បាល់ ជាង ២០ គ្រាប់ ហើយ​គាត់​ក៏បាន​ប្រាប់ ដល់​សមត្ថកិច្ច ចុះទៅ​ប្រមូល​យកមក​រក្សាទុក​។

​លោក ងួន​ទ្ធី​រិ​ទ្ធ មេបញ្ជាការ​អាវុធហត្ថ ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថាៈ គ្រាប់​ដែល​ទ​ទូល​បាន ពី​ប្រជា​ពលរ​ដ្ខ ខណៈ​កំពុង​ភ្ជួរ​ដី ប៉ះចំ​ផុស​ឡើង ប្រាប់​ដល់ កម្លាំង​អាវុធហត្ថ​ចុះទៅ​ប្រមូល យក មក​រក្សាទុក​នោះ មាន​ចំនួន ២៤ គ្រាប់ គឺជា​គ្រាប់​ប្រភេទ​កាំភ្លើងត្បាល់ ៦០ ម​.​ម គ្មាន​គីប​. គ្មាន​ក្បាល​បំផ្ទុះ​នោះទេ ។​

​លោក​បាន​បន្តថាៈ បច្ចុប្បន្ន ប្រភេទ​គ្រាប់​ទាំងនោះ កម្លាំង​អាវុធហត្ថ ស្រុក​អន្លង់វែង បានប្រគល់​ជូនទៅ​មេបញ្ជាការ​យោធា​ទិស​ទី​២ យោធភូមិភាគ​៤ ដើម្បី​រក្សាទុក​ហើយ​។​

​បើតាម​ការសន្និដ្ឋាន ពី​សមត្ថកិច្ច​ថា គ្រាប់​ដែល​ប្រមូលបាន ពី​ប្រជាពលរដ្ឋ​ទាំងនេះ គឺជា​គ្រាប់​កប់​ទុក កាលពី​សម័យ​មាន​សង្គ្រាម រវាង​ខ្មែរ និង​ខ្មែរ នៅ​ព្រំដែន​ក្នុងអំឡុង ទសវត្សរ៍​ឆ្នាំ​១៩៨០ មកម្ល៉េះ ៕V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular