Home ព័ត៌មានជាតិ សន្តិសុខ ពីរ​នាក់​បាន​...

ពីរ​នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត រងរបួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​ពីរ​កន្លែង​ផ្សេងគ្នា

ដោយៈ គង់​ហេង / ត្បូងឃ្មុំៈ បុរស​ចំនួន ពីរ​នាក់ បាន​ស្លាប់ និង​ម្នាក់ទៀត បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន ពីរ​កន្លែង គឺ​នៅ​ស្រុក​ពញាក្រែក និង​ស្រុក​តំបែរ នៅ​យប់​ថ្ងៃទី​១៩ មករា កន្លងទៅ​។

​ប្រភពព័ត៌មាន​ពី មន្ត្រី​អាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ បានដឹងថាៈ នៅ​ម៉ោងជាង ៧ យប់​ថ្ងៃទី​១៩ ខែមករា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​ម៉ូតូ​រ៉ឺម៉ក បាន​បុក​គ្នា នៅក្នុង​ភូមិ កន្សោម​សត្វ ឃុំ​កក់ ស្រុក​ពញាក្រែក បណ្តាលឱ្យ​ស្លាប់ បុរស​ជា​អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា ស្កុប​ពី ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 1I-8865 ឈ្មោះ រ៉ា ថេ​ន អាយុ​២៧​ឆ្នាំ នៅនឹងកន្លែង មាន​ទីលំនៅ​ភូមិ​កើតហេតុ​។ ចំណែក​អ្នកបើកបរ​ម៉ូតូ​រ៉ឺម៉ក គ្មាន​របួស ហើយ​វត្ថុតាង ម៉ូតូ​ទាំងពីរ រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ពញាក្រែក​។​

​ប្រភព​ដដែល បានឱ្យដឹង​ទៀតថាៈ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយទៀត រវាង​រថយន្ត​ម៉ាក សាំង​យ៉ុង ពាក់​ផ្លាកលេខ កំពង់ចាម 2A-3739 និង​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ផលិត​ឆ្នាំ ២០១៧ ពាក់​ផ្លាកលេខ ត្បូងឃ្មុំ 1F-6944 នៅលើ​ផ្លូវ ស្ថិតក្នុង​ភូមិ​ជា​ច​ធំ ឃុំ​ចុង​ជា​ច ស្រុក​តំបែរ គឺ​បណ្តាល​ឱ្យស្លាប់ បុរស​ឈ្មោះ ចាន់ ខួច អាយុ ២២ ឆ្នាំ ជា​អ្នករួមដំណើរ​ជាមួយ អ្នកបើកបរ​ម៉ូតូ ឈ្មោះ ធាត់ សំណាង អាយុ ២៥ ឆ្នាំ ដែលមាន​ទីលំនៅ​ភូមិ​ពពេល ឃុំ​ពពេល ស្រុក​ពញាក្រែក នៅ​ម៉ោងជាង ៩ យប់​ថ្ងៃទី ១៩ មករា​។​

​ប្រភព​នោះ បាន​បន្តថាៈ រីឯ​អ្នកបើកបរ​រថយន្ត ជា​បុរស​ឈ្មោះ នឿន នេត្រា អាយុ ៣៩ ឆ្នាំ នៅ​ភូមិ​ត្រពាំង​ព្រីង​២ ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ពុំមាន​របួស​ទេ​។ វត្ថុតាង​ទាំងសងខាង ត្រូវបាន​ដកហូត យកទៅ​រក្សាទុក ដោះស្រាយ​តាម​នីតិវិធី​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular