ដោយ:គ្រញូង/បាត់ដំបង: នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំនៃសាកលវិទ្យាល័យបាត់ដំបងលោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាព្រមទាំងលោកស្រី បានចូលរួមពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយកម្មវិធី “វោហារឆ្នើម បាត់ដំបង” ដែលប្រព្រឹត្តទៅនាពេលឆាប់ៗនេះ ក្នុងទឹកដីខេត្តបាត់ដំបង ។
កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណង ជួយជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សមធ្យមសិក្សាពីថ្នាក់ទី១០ដល់ទី១២ ឲ្យមានភាពក្លាហាន ឆ្លាតវៃ ពង្រឹងសមត្ថភាពលើការប្រើប្រាស់ភាសាបរទេស (ភាសាអង់គ្លេស) ដែលជាភាសាអន្តរជាតិ សម្រាប់ប្រកួតប្រជែងក្នុងទីផ្សារការងារ ក្នុងស្រុក តំបន់ និងសកលលោក៕