ប្រជុំ​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០២០ ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​សមាគម អតីតយុទ្ធជន​

ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បាន​បើក​កិច្ចប្រជុំ បូកសរុប​លទ្ធផល សកម្មភាព​ការងារ ឆ្នាំ​២០២០ ការងារ​គ្រប់គ្រង គ្រោះមហន្តរាយ និង សមាគម​អតីតយុទ្ធជន ។ កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ នេះ នៅ​សាលាខេត្ត កំពង់ឆ្នាំង ក្រោម​អធិបតី នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម ពិសេស អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង គ្រោះមហន្តរាយ និង​ជា​អគ្គលេខា ធិ​ការ សមាគម​អតីត យុទ្ធជន​កម្ពុជា ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម ពី​សំណាក់​លោក ឡុង ឈុន ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ។​

​បន្ទាប់ពី​បាន​ស្ដាប់​របាយការណ៍​សកម្ម​ភាព របស់លោក អម សុភា អភិបាលរង ខេត្តកំពង់ឆ្នាំង រួចមក លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍ថាៈ នៅ​ឆ្នាំ​កន្លងមកនេះ ខេត្តកំពង់ឆ្នាំង បាន​រងគ្រោះ​ដោយ គ្រោះមហន្តរាយ​ផ្សេងៗ បង្ករ​អោយ​រង​ផលប៉ះពាល់ ផ្សេងៗ ដូចជា ខូច​ស្រូវ ផ្លូវ​កៅស៊ូ ផ្លូវ​ក្រួស​ក្រហម និង ប្រព័ន្ធធារាសាស្ត្រ​មាន​ទំនប់ ប្រឡាយ​។ ចំពោះ​ការងារ​អតីតយុទ្ធជន បាន​ចុះ​ជាប់​ជាប្រចាំ ជួយ​ដល់​គ្រួសារ​អតីតយុទ្ធជន និង គ្រួសារ​សព​អតីតយុទ្ធជន ដែល​ជូ​ប​ការលំបាក ពិសេស​ក្នុងពេល សមាជិក​អតីតយុទ្ធជន ទទួល​មរណៈ ថ្នាក់ដឹកនាំ​សមាគម បាន​ចុះ​បន្ទាន់​ដល់ទី​តាំង ដើម្បី​ផ្តល់ជូន​ថវិកា​។​

​នៅក្នុង​ឱកាស​នោះ លោក គន់ គីម បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​របស់ ថ្នាក់ដឹកនាំ មន្ត្រី​គ្រប់​ជាន់ថ្នាក់ នៃ​គណៈកម្មាធិការ គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​សហការ ជាមួយ​អាជ្ញាធរ សមត្ថកិច្ច ចុះជួយ​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា​នៅពេល​ដែលមាន កើតឡើង នូវ​គ្រោះមហន្តរាយ​។

​លោក គន់ គីម បានស្នើ​ឲ្យ​ថ្នាក់ដឹកនាំ សមាជិក​គណៈកម្មាធិកា​រទាំង​អស់​បន្ត​យកចិត្ត ទុកដាក់ ខិតខំ​ប្រឹងប្រែង ឲ្យ​អស់ពី​សមត្ថភាព លទ្ធភាព ក្នុងការ​ជួយសង្គ្រោះ ប្រជាពលរដ្ឋ ធ្វើយ៉ាងណា ឲ្យ​កិច្ច​ជួយ​អន្តរាគមន៍ ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​ប្រកបដោយ​ប្រសិទ្ធភាព ខ្ពស់ និង​បាន​ទាន់ពេលវេលា ។​

​ក្រោយពេល​បញ្ចប់ លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ដឹកនាំ​គណៈប្រតិភូ ចុះ​ពិនិត្យមើល ទីទួល​សុវត្ថិភាព​ថ្មី នៅមុខ​វត្ត​យាយ​ទេព សង្កាត់​ផ្សារឆ្នាំង និង​បន្ត​ចុះទៅពិនិត្យ​ផ្សារ​សមុទ្រ ទឹកសាប នៅក្នុង​ឃុំ​ឆ្នុកទ្រូ ហើយ​ក៏បាន​បន្តទៅ​ពិនិត្យ ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​កន្លង់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular