ដោយៈ ជា សីហៈ/ភ្នំពេញៈ ប្រៃសណីយ៍កម្ពុជា កាលពីឆ្នាំ២០២០ គឺរកបានចំណូលសរុប ប្រមាណជា ៦,៥ លានដុល្លារ ។
លោក អោក បូរា អគ្គនាយកប្រៃសណីយ៍កម្ពុជា បាននិយាយនៅក្នុងកិច្ចប្រជុំនៅក្រសួង ប្រៃសណីយ៍ និង ទូរគមនាគម កាលពីព្រឹកមិញថា ចំណូលនេះគឺមានការធ្លាក់ចុះ ប្រហែលជាពាក់កណ្តាល ។
លោកបានអះអាងថា កាលពីឆ្នាំ២០១៩ កន្លងទៅ វិស័យប្រៃសណីយ៍កម្ពុជាអាចរក ចំណូលដល់ទៅ ១៣ លានដុល្លារអាមេរិក ។
លោកបានបន្តថា សេវាកម្មបញ្ញើតាមប្រៃណីសយ៍ គឺបានធ្លាក់ចុះតាំងតែពីដើមឆ្នាំ២០២០ ប៉ុន្តែរហូតដល់ ខែ សីហា ទើបមានការរើបឡើងវិញ ។ សេវាកម្មបញ្ញើគឺផ្អែកតាមសេវាកម្ម អាកាសចរណ៍ ហើយនៅក្នុងអំឡុងពេលកូវីដ ១៩ រីករាលដាលខ្លាំង រហូតមកដល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួននៅមិនទាន់ដំណើរការនៅឡើយទេ ៕/PC