Home ព័ត៌មានសំខាន់ៗ នោះ​វី​វរហើយ ...

នោះ​វី​វរហើយ មេរៀន​នៃ​ការឃោសនា​ពន្លើស​តាម​អន​ឡាញ​! តារា​ថៃ​កំពុង​មាន​បញ្ហា​ជុំវិញ​ការផ្សព្វផ្សាយ​លក់​ផលិតផល​អាហារ​បំប៉ន​សំរាប់​ព្យាបាល​ជំងឺ​តាំង​ពី​កូវី​ដដល់​មហារីក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អង្គភាព​ការពារ​អ្នកប្រើប្រាស់​នឹង​សួរចម្លើយ​តារា​ទូរទស្សន៍​ឈ្មោះ ផាត់​ឆា​រ៉ា​ស្រី បិនចា​ម៉ាច ជុំវិញ​ពាក្យបណ្តឹង​អំពី​ការផ្សព្វផ្សាយ​មិន​ពិត​អំពី​ផលិតផល​អាហារ​បំប៉ន​។

​វីដេអូ​ឃ្លីប​នៃ​ការផ្សព្វផ្សា​យផលិត​ផល​របស់​នាង​ផាត់​ឆា​រ៉ា​ស្រី ឈ្មោះថា “Botera” ត្រូវ​បាន​ចែកចាយ​តាម​អន​ឡា​ញ​។ នៅក្នុង​ឃ្លីប​វីដេអូ នាង​បាន​អះអាង​ថា​អាហារ​បំប៉ន​នេះ​អាច​ជួយ​អ្នក​ប្រើប្រាស់​​ឱ្យ​មាន​រាង​ស្អាត​និង​អាច​ប្តូរ​ទ្រង់ទ្រាយ​ច្រមុះ​ឱ្យ​ស្រួច​និង​ប្តូរ​ត្របកភ្នែក​ឱ្យ​ស្អាត​ទៀតផង​។​

​នៅក្នុង​ឃ្លីប​មួយចំនួនទៀត នាង​ថែម​ទាំង​អះអាងថា ថ្នាំ​គ្រាប់​នេះ​អាច​ជួយ​មនុស្ស​ឱ្យ​ជាសះស្បើយ​ពី​កូវី​ដ​១៩​និង​ជំងឺមហារីក​។​

​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការអះអាង​មិន​គួរឱ្យ​ជឿ​ទុកចិត្ត​ទាំងនេះ រដ្ឋបាល​ចំណីអាហារ​និង​ឱសថ (FDA) បាន​ដាក់​ពាក្យបណ្តឹង​កាលពី​ថ្ងៃ​ចន្ទ (១៩ មករា​) ជាមួយ​អង្គភាព​ការពារ​អ្នកប្រើប្រាស់​។​

FDA កំពុងតែ​ស្វះស្វែង​ចោទប្រកាន់​នាង​ផាត់​ឆា​រ៉ា​ស្រី​ពី​បទ​រំលោភ​មាត្រា ៤០ នៃ​ច្បាប់​ចំណីអាហារ ដែល​ហាមឃាត់​ការផ្សាយ​ពាណិជ្ជកម្ម​មិន​ពិត​និង​បោកប្រាស់​លើ​គុណភាព អត្ថប្រយោជន៍ ឬ ការចង្អុលបង្ហាញ​នានា​អំពី​អាហារ​បំប៉ន​។​

​អ្នក​រំលោភ​ច្បាប់​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៣ ឆ្នាំ​ឬ​ពិន័យ​ជា​ប្រាក់​រហូតដល់ ៣០.០០០ បាត​ក្នុងករណីនេះ​៕

​នាង​ផាត់​ឆា​រ៉ា​ស្រី​អាច​ប្រឈម​ជាប់​ពន្ធនាគារ​រយៈពេល ៣ ឆ្នាំ​ឬ​ពិន័យ​ជា​ប្រាក់​រហូតដល់ ៣០.០០០ បាត។កាលពីខែមីនឆ្នាំមុន តារាទូរទស្សន៍រូបនេះក៏បានចេញមកសុំទោសចំពោះចំពោះការនិយាយផ្សាយបន្តផ្ទាល់ថា កម្លាំងងងឹតនឹងសង្រ្គោះប្រទេសថៃអោយរួចផុតពីវីរុសកូរ៉ូណាជាហេតុនាំអោយពលរដ្ឋថៃជាច្រើនរិះគន់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular