ដោយៈ ភ្នំស្វាយ/បន្ទាយមានជ័យៈ ពលករខ្មែរ ដែលបានវិលត្រឡប់ មកពីប្រទេសថៃ បានធ្វើចត្តាឡីស័ក និងស្នាក់នៅខេត្តបន្ទាយមានជ័យ រួចឆ្លងមេរោគ កូវីដ ១៩ គិតត្រឹម ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះ បានជាសះស្បើយ ៤ នាក់ តែបានរកឃើញ មានឆ្លងថ្មី ៧ នាក់ ហើយ អ្នកដែលនៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ មានចំនួន ៣៣ នាក់ ។ នេះបើតាមលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បន្ទាយមានជ័យ បានអោយដឹង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានប្រាប់បន្ថែមទៀតថាៈ ពោលគឺថ្ងៃទី២០ ខែមករា សមរភូមិកូវីដ ១៩ វិជ្ជមាន គ្មាន ក៏ប៉ុន្តែសរុបពីមុន មាន ៣៤ នាក់ ក្នុងនោះបានជាសះ ស្បើយ ចំនួន៤នាក់ និងរកឃើញឆ្លងថ្មី ចំនួន ៧ នាក់ ។ ដូច្នេះ អ្នកបាននឹងកំពុងបន្ត សម្រាកព្យាបាល នៅមន្ទីរពេទ្យ ចំនួន ៣៣ នាក់ ។
យោងប្រកាស ក្រសួងសុខាភិបាល នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថាៈ ករណីកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា ថ្ងៃនេះ ព្យាបាលសះស្បើយ ៦ នាក់ និងអ្នកឆ្លងថ្មី ៧ នាក់ ពោលគឺអ្នកឆ្លងសរុប ៤៤៨ នាក់ អ្នកសះស្បើយ ៣៩២ នាក់ និងអ្នកកំពុងព្យាបាល ៥៦ នាក់ ក្នុងនោះ នៅខេត្តបបន្ទាយមានជ័យ ៣៣ នាក់ ៕/V-PC