Home ព័ត៌មានអន្តរជាតិ លោក​ត្រាំ​លើក...

លោក​ត្រាំ​លើកលែង​ទោស​ឱ្យ​ទណ្ឌិត​៧៣ នាក់​រួមទាំង​លោក​ស្ទីវ បាន​ណុន នៅ​ថ្ងៃ​កាន់តំណែង​ចុងក្រោយ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​លើកលែងទោស​ដល់​មនុស្ស ៧៣ នាក់​រួម​ទាំង​អតីត​ជំនួយការ​របស់​លោក​គឺ​លោក ស្ទីវ បាន​ណុន​និង​សម្ពន្ធ​​មិត្ត​ដទៃទៀត គឺ​ប៉ុន្មាន​ម៉ោង​មុន​លោក​ត្រូវ​ចាក​ចេញពី​តំណែង​។​

​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវបាន​លើកលែង​ទោស និង​មនុស្ស ៧០ នាក់​ផ្សេង​ទៀត ដែល​ទោស​របស់​ពួកគេ​ត្រូវបាន​បន្ធូរបន្ថយ​នោះ​ត្រូវ​បាន​បញ្ចេញ​ដោយ​សេត​វិមាន​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​អំឡុង​​ព្រឹក​ព្រហាម​។​

​ទោះជា​យ៉ាងណា លោក​ត្រាំ​និង​សាច់ញាតិ​របស់​គាត់​មិន​មាន​នៅក្នុង​បញ្ជី​នោះទេ​។​

​លោក​បាន​ណុន​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ឆបោក​ប្រជាជន​ជុំវិញ​មូលនិធិ​ដែល​ប្រមូល​ដើម្បី​សាងសង់​ជញ្ជាំង​ព្រំដែន​ម៉ិក​ស៊ិក ដែល​ជា​គោលនយោបាយ​សំខាន់​របស់​លោក​ត្រាំ​។​

​គាត់​គឺជា​អ្នកគ្រប់គ្រង​យុទ្ធនាការ​របស់លោក​ត្រាំ​ក្នុងអំឡុងពេល​បោះឆ្នោត​ឆ្នាំ​២០១៦ មុន​ពេល​ក្លាយជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​។​

​សេចក្តីថ្លែងការណ៍​នោះ​បាន​សរសេរថា “​លោក​បាន​ណុន​គឺ​ជា​មេដឹកនាំ​សំខាន់​នៅក្នុង​ចលនា​អភិរក្សនិយម​ហើយ​ត្រូវបាន​គេ​ស្គាល់​ដោយសារ​ភាពវាងវៃ​ខាង​នយោបាយ​របស់​គាត់​”​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាម៉េរិក​មុននេះ​បាន​រាយការណ៍​ថា​លោក​ប្រធានាធិបតី​បាន​ធ្វើ​ការសម្រេចចិត្ត​នាទី​ចុង​ក្រោយ​របស់​លោក​បន្ទាប់ពី​បាន​និយាយ​ទៅកាន់​លោក​បាន​ណុន​តាម​ទូរស័ព្ទ​៕

​លោក ស្ទីវ បាន​ណុន ត្រូវបាន​លើកលែង​ទោស​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​តំណែង​របស់​លោក​ត្រាំ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular