ដោយៈ សរិទ្ធ / ភ្នំពេញៈ នៅវេលាម៉ោង ៣ និង ៣០នាទី រសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មានករណីអគ្គិភ័យ ឆេះសិប្បកម្មផលិត ទ្វារជ័រ មួយកន្លែង ស្ថិតក្នុងភូមិស្វាយតាអុក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
រហូតមកដល់ម៉ោង ៤និង៤០នាទី រសៀលថ្ងៃដដែល អគ្គិភ័យនេះ បានរលត់ទាំងស្រុង ដោយសារមានអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យ របស់នាយកដ្ឋាន នគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ និងការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជាព័ត៌មានដំបូង មានកម្មករម្នាក់ រងរបួសស្រាល។ ចំណែកសម្ភារក្នុងសិប្បកម្មនេះ មានការខូចខាតមួយចំនួនធំ៕/V/សរន