Home ព័ត៌មានជាតិ នយោបាយ សាលា​ពលទាហាន​...

សាលា​ពលទាហាន​ទី​៥​យោធភូមិភាគ​ទី​៥​ត្រួតពិនិត្យ​វគ្គ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​អាវុធ​អាកា​

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមករា​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​សាលា​ពលទាហាន​នៃ​យោធភូមិភាគ​ទី​៥​ស្ថិត​ក្នុងភូមិ​ឥន្ទជិត​ឃុំ​ឈើទាល​ស្រុក​បាណន​ខេត្តបាត់ដំបង​មាន​រៀបចំ​ការត្រួតពិនិត្យ​វគ្គ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​អាវុធ​អាកា​(AK៤៧)​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួន សុន នាយក​សាលា​ពលទាហាន​ទី​៥ យោធភូមិភាគ​ទី​៥​។

ពិធី​បាញ់​គ្រាប់​ពិត ក្នុង​វគ្គ​ហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​នាយទាហានរង​ជាន់​ទាប ចំនួន​១០១​នាក់ ដែល​ប្រព្រឹត្តទៅ​នៅ​ទីលាន​បាញ់​គ្រាប់​ពិត សាលា​ពលទាហាន​ទី​៥​យោធភូមិភាគ​ទី​៥​ការបាញ់​គ្រាប់​ពិត​ក្នុង​ពេលនេះ​មាន​បី​កាយវិការ​គឺ​១.​កាយវិការ​ដេក​បាញ់​,២.​កាយវិការ​លុតជង្គង់​បាញ់ និង​៣.​កាយវិការ​ឈរ​បាញ់ ។​

​ក្រោយពី​បញ្ចប់​ការបាញ់​លទ្ធផល​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ណាស់​ចំនួន​៣​នាក់​,​ចំណាត់ថ្នាក់​ល្អ​ចំនួន​១៧​នាក់​និង​ចំណាត់ថ្នាក់​មធ្យម​ចំនួន​៨១​នាក់ ៕​សរន​

 

សាលា​ពលទាហាន​ទី​៥​យោធភូមិភាគ​ទី​៥​ត្រួតពិនិត្យ​វគ្គ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​អាវុធ​អាកា​ សាលា​ពលទាហាន​ទី​៥​យោធភូមិភាគ​ទី​៥​ត្រួតពិនិត្យ​វគ្គ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​អាវុធ​អាកា​ សាលា​ពលទាហាន​ទី​៥​យោធភូមិភាគ​ទី​៥​ត្រួតពិនិត្យ​វគ្គ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​អាវុធ​អាកា​ សាលា​ពលទាហាន​ទី​៥​យោធភូមិភាគ​ទី​៥​ត្រួតពិនិត្យ​វគ្គ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​អាវុធ​អាកា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular