ដោយៈ ជា សីហៈ/ភ្នំពេញៈលោក ហេង រតនា អគ្គនាយកអង្គការស៊ីម៉ាកបានសំដែងនូវភាពភ្ញាក់ផ្អើលករណីរកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះមួយគ្រាប់ដែលរកឃើញនៅកោះកុង ។
លោកបានចែករំលែកតាមបណ្តាញសង្គមថា “ ម្យ៉ាងដែរ ជួបប្រទះឃើញគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់ប្រមាណ២៣០ គីទ្បូក្រាម ចេះនាំគ្នាសែងគ្រាប់បែកនោះមកដាក់លើពូកជាប់ជញ្ជាំងផ្ទះហ្នង!” ។
លោកបានអះអាងថា ករណីនេះបានកើតឡើងនៅខេត្តកោះកុង ប៉ុន្តែមិនបង្ហាញលំអិតអំពីទីតាំងនេះទេ ។
ជាមួយនឹងករណីនេះ លោកបាន អំពាវនាវជាថ្មី ជូនសាធារណជនហាមប៉ះពាល់គ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ករណីជួបប្រទះឃើញនិងទទួលបានព័ត៌មានសូមទាក់ទងរាយការណ៍ជូនកំលាំងស៊ីម៉ាក់ ឬកំលាំងនគរបាលមូលដ្ឋានដើម្បីសហការដោះស្រាយជូន!