Home ព័ត៌មានសំខាន់ៗ ថ្ងៃនេះ​ថៃ​មា...

ថ្ងៃនេះ​ថៃ​មាន​អ្នកស្លាប់​ដោយកូវី​ដ​១៩​ម្នាក់ទៀត តែ​ចំនួន​ឆ្លង​ថយចុះ​

​ប្រែ​សម្រួលៈ​វាសនា/​បាងកក​៖​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​ពុធ​ទី​២០​មករា​បាន​រាយការណ៍​ថា អ្នកជំងឺ​កូវី​ដ​១៩​ម្នាក់​បាន​ស្លាប់ និង​ការឆ្លង​ថ្មី​មាន​ចំនួន​៥៩​នាក់ ក្នុងនេះ​៥១​នាក់​ជា​ការឆ្លង​នៅក្នុង​ស្រុក​និង​៨​ករណី​ជា​អ្នក​ចូល​មក​ពី​ក្រៅ​។​

​បូក​រួម​ចំនួន​ថ្មី​នេះ ថៃ​ឥឡូវ​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូ​ណាសរុប​១២.៦៥៣​នាក់ តែ​៩.៦២១​នាក់​បាន​ជា​និង​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ​ឡើងដល់​៧១​នាក់​។​

​មន្ត្រី​បាន​អោយដឹងថា អ្នកស្លាប់​ជា​ស្ត្រី​អ្នកបើករថយន្ត​ដឹក​កម្មករ​មី​យ៉ាន់​ម៉ា​នៅ​ច្រក​ព្រំដែន​ក្នុង​ខេត្ត​តាក​។​

​សូមបញ្ជាក់​ថា​ថៃ​ជួប​កំណើន​នៃ​ការ​ឆ្លងកូវី​ដ​១៩​ខ្លាំង​ចាប់តាំងពី​ការផ្ទុះ​ជំងឺឆ្លង​នេះ​ចុងក្រោយ​នៅ​ថ្ងៃ​១៥​ធ្នូ​ឆ្នាំ​២០២០ ដែល​គិត​ពី​ពេលនោះ​មក​ទល់​ពេល​នេះ​មាន​ចំនួន​៨.៤១៦​នាក់​ហើយកូ​វីដ​១៩​បាន​​ឆ្លង​រាលដាល​ទៅដល់​៦២​ខេត្ត តែ​នៅ​៤​ថ្ងៃ​មកនេះ​ចំនួន​ខេត្ត​ថៃ​ដែល​រាយការណ៍​ការឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​បាន​ធ្លាក់ចុះ​មក​នៅ​១៨​ខេត្ត​។​

​ខេត្ត​នគរ ផា​ណូម ជា​ខេត្ត​ឆ្លង​ចុងក្រោយ​គេ និង​ខេត្ត​សាមុត សា​ខនរ​ង​ការវាយប្រហារ​ពី​កូវី​ដ​១៩​មុន​និង​គ្រោះ​ខ្លាំងជាងគេ​។​

​ក្នុងពេល​ជាមួយគ្នា វិធានការ​គ្រប់គ្រង​កូវី​ដ​១៩​ដ៏​តឹងរឹង​នឹង​បន្ត​យ៉ាងហោច​ណាស់​រហូតដល់​ចុង​ខែ​នេះ​អាស្រ័យ​លើ​ការវាយតំ​លៃ​សភាពការណ៍​កូវី​ដ​១៩ នេះ​បើ​តាម​ការបញ្ជាក់​ពី​នាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​ ចាន់​អូ​ចា​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ជា​ទូទៅ សភាពការណ៍​កូវី​ដ​១៩​បាន​ល្អ​ប្រសើរ​ឡើង ទោះ​ជា​ចំនួន​ឆ្លង​នៅ​ច្រើន​គួរស​មក្តី តែ​«​នឹង​មិន​មាន​បញ្ហា​ទេ​បើ​សភាពការណ៍​ស្ថិត​ក្រោម​ការគ្រប់គ្រង​»​។​

​លោក​បាន​ស្នើសុំ​កិច្ចសហការ​ជា​បន្ត​ពី​សាធារណជន ជាមួយ​វិធានការ​គ្រប់គ្រង​កូវី​ដ​១៩​ទាំងនេះ នៅពេល​រដ្ឋាភិបាល​ខិតខំ​ជួយ​សេដ្ឋកិច្ច​អោយ​នៅ​មាន​សកម្មភាព​ក្នុងពេល​ប្រទេស​ប្រឈម​ផលប៉ះពាល់​​ដ៏​អន្តរាយ​ពី​ជំងឺឆ្លង​នេះ​។​

​នៅ​ទូទាំង​ពិភពលោក​នា​២៤​ម៉ោង​កន្លងមក កូវី​ដ​១៩​បាន​បន្ថែម​អ្នក​ឆ្លង​៥៨៥.៧៤៩​នាក់​ទៀត រហូតដល់​៩៦,៦២​លាន​នាក់ រី​ឯ​ការស្លាប់​កើន​ដល់​២,០៦​លាន​នាក់ ក្រោយ​បន្ថែម​ជនរងគ្រោះ​១៤.៦៧៥​នាក់​​ទៀត​។​អាម៉េរិក​នាំមុខគេ​ខាង​ស្លាប់​និង​ឆ្លង​ជំងឺ​នេះ ដោយ​២៤​ម៉ោង​កន្លងទៅ​មាន​អ្នក​ឆ្លង​ថ្មី​១៧១.៥២៥​នាក់ រហូត​ដល់​ចំនួន​២៤,៨១​លាន​នាក់ និង​ស្លាប់​កើន​ដល់​៤១១.៤៨៦​នាក់​៕

​ប្រា​យុទ្ធ បង្ហាញ​លទ្ធផល​តេស្តិ៍​អវិជ្ជ​មាន​កូ​វីដ​១៩​ក្រោយ​ធ្វើ​ការប្រជុំ​តាម​វីដេអូ​បន្ត​ផ្ទាល់​ជាមួយ​មន្ត្រី​ក្នុង​ខេត្ត​សាមុត សា​ខន កន្លែង​ផ្ទុះ​កូវី​ដ​១៩​កាលពី​ថ្ងៃ​១៥​ធ្នូ​។​លោក​បាន​ស្នើសុំ​អោយ​មន្ត្រី​ខេត្ត​ពិនិត្យ​​មើល​តាម​រោងចក្រ​ក្រុមហ៊ុន​ក្រែង​ថៅកែ​លាក់​កម្មករ​ខុសច្បាប់ បន្ទាប់​ពី​នៅតែ​មាន​ការឆ្លង​ចេញពី​កម្មករ​ចំណាកស្រុក​នៅ​ទីនោះ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular