អ្នកវិទ្យាសាស្ត្រ​ចិន​អភិវឌ្ឍ​ការព្យាបាល​ហ្សែ​ន ដែល​អាច​ពន្យារ​ភាព​ចាស់​និង​បន្លាយ​អាយុ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ទីក្រុង​ប៉េកាំ​ង​បាន​បង្កើត​ការព្យាបាល​ហ្សែ​ន​ថ្មី​មួយ​ដែល​អាច​បញ្ច្រាស់​ផលប៉ះពាល់​មួយចំនួន​នៃ​ភាព​ចាស់ជរា​ចំពោះ​សត្វ​កណ្តុរ​និង​បន្លាយ​អាយុ​របស់​ពួក​វា ដែល​ការព្យាបាល​នេះ​អាច​ថ្ងៃ​ណាមួយ​រួមចំណែក​ដល់​ការព្យាបាល​ស្រដៀង​គ្នា​នេះ​សម្រាប់​មនុស្ស​។​

​វិធីសាស្ត្រ ដែល​បាន​រៀបរាប់​លម្អិត​នៅក្នុង​ឯកសារ​មួយ​នៅក្នុង​ទស្សនា​វ​ដ្តី Science Translational Medicine កាលពីដើម​ខែ​នេះ គឺ​ទាក់ទង​នឹង​ការ​ធ្វើ​ឱ្យ​អសកម្ម​ហ្សែ​ន​មួយ​ហៅថា kat7​ដែល​អ្នក​វិទ្យា​​សាស្ត្រ​រកឃើញថា​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុងការ​ធ្វើ​ឱ្យ​កោសិកា​ចាស់​។​

​សហ​ត្រួតពិនិត្យ​លោក​សាស្ត្រាចារ្យ ឈូ ជី​ង អាយុ ៤០ ឆ្នាំ​ជា​អ្នកជំនាញ​ផ្នែក​ឱសថ​ទប់ស្កាត់​ភាព​ចាស់​និង​ឱសថ​ជំរុញ​ការបង្កើត​កោសិកា​ថ្មី​មកពី​វិទ្យាស្ថាន​សត្ដវិត្យា​នៅ​បណ្ឌិត្យសភា​វិទ្យាសា​ស្ត្រចិ​ន (CAS) បាន​និយាយថា ការព្យាបាល​ជាក់លាក់​ដែល​ពួកគេ​បាន​ប្រើ​និង​លទ្ធផល​នេះ​គឺជា​ការព្យាបាល​លើកដំបូង​នៅ​លើ​ពិភពលោក​។​

​លោក​ឈូ​និយាយថា “​សត្វ​កណ្តុរ​ទាំងនេះ​បង្ហាញ​រូបរាង​ជា​រួម​និង​កម្លាំង​ក្រោយ​រយៈពេល​៦-៨​ខែ​មាន​ភាពល្អប្រសើរ​ឡើង ហើយ​សំខាន់​បំផុត​ពួក​វា​បាន​បន្លាយ​អាយុ​វែង​ជាង​មុន​ប្រហែល ២៥ ភាគរយ​”​។​

​ក្រុម​ជីវ​វិទូ​មក​ពី​នាយកដ្ឋាន​ផ្សេងៗ​របស់ CAS បាន​ប្រើ​វិធីសាស្ត្រ CRISPR/Cas9 ដើម្បី​ពិនិត្យ​ហ្សែ​ន​រាប់ពាន់​ដើម្បី​ឱ្យ​ឃើញ​ហ្សែ​ន​ណា​ដែល​ជា​កត្តា​ជំរុញ​ភាព​ចាស់​របស់​កោសិកា​។​

​លោក​ឈូ​និយាយថា ពួកគេ​បាន​រកឃើញ​ហ្សែ​ន ១០០ ក្នុងចំណោម​ហ្សែ​ន​ប្រមាណ ១០.០០០ ហើយ​ហ្សែ​ន kat7 មាន​ប្រសិទ្ធិភាព​បំផុត​ក្នុងការ​រួមចំណែក​ដល់​ភាព​ចាស់​របស់​កោសិកា​។​

Kat7 គឺជា​ហ្សែ​ន​មួយ​ក្នុងចំណោម​ហ្សែ​ន​រាប់សិប​ពាន់​ដែល​រកឃើញ​នៅក្នុង​កោសិកា​ថនិកសត្វ​។ អ្នកស្រាវជ្រាវ​បានធ្វើឱ្យ​អសកម្ម​ហ្សែ​ន​នេះ​នៅក្នុង​ថ្លើម​របស់​សត្វ​កណ្តុរ​ដោយ​ប្រើ​វិធីសាស្ត្រ​មួយ​ហៅថា Lentiviral Vector​។​

​ត្បិត​ដូច្នេះ​ក្តី ប៉ុន្តែ​លោក​ឈូ​និយាយថា​វា​នៅ​វែងឆ្ងាយ​ណាស់​ទម្រាំ​ឈាន​ដល់​ការពិសោធន៍​ព្យាបាល​ហ្សែ​ន​ចំពោះ​មនុស្ស​៕

អ្នកវិទ្យាសាស្ត្រ​ចិន​កំពុង​អភិវឌ្ឍ​វិធីសាស្ត្រ​ព្យាបាល​ហ្សែ​ន​ដើម្បី​ពន្យារ​ភាព​ចាស់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular