ដោយៈ ប.ខុន / ភ្នំពេញៈ រថយន្តពន្លត់អគ្គិភ័យ ចំនួនបីគ្រឿង ដែលជាអំណោយរបស់ទីក្រុងឆាំងវ៉ុន( Changwon City in Korea) ចំពោះខេត្តព្រះសីហនុ ត្រូវបានលោកអភិបាល ខេត្តនេះ ប្រគល់ជូនទៅស្នងការនគរបាលខេត្ត នៅរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅពេលរដយន្តនេះ បានត្រូវបញ្ជូនមកដល់ខេត្តព្រះសីហនុភ្លាម។
នៅក្នុងពិធីប្រគល់ ទទួលរថយន្ត ខាងលើនេះ លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទីក្រងឆាំងវ៉ុន ជាទីក្រុង បានចងសម្ព័ន្ធមេត្រីភាព ជាមួយខេត្តព្រះសីហនុ។ ក្នុងនាម ប្រជាជន និងថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ សូមថ្លែងអំណរគុណ និងជូនពរថ្នាក់ដឹកនាំ និងប្រជាជន ទីក្រុងឆាំងវ៉ុន ដែលបានផ្ដល់នូវ អំណោយរថយន្តនេះ សម្រាប់ជួយកាត់បន្ថយ ហានិភ័យបង្កឡើង ដោយអគ្គិភ័យ ក្នុងខេត្តព្រសីហនុ។
ក្នុងឱកាសនោះ លោកអភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ ដល់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នណៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ (ប្រទេសកូរ៉េខាងត្បូង) ដែលបានកៀងគរ រកជំនួយ និងទទួលរថយន្តពន្លត់អគ្គិភ័យ ចំនួន បីគ្រឿង ពីទីក្រុងឆាំងវ៉ុន និងបានរៀបចំដឹកជញ្ជូន មកកាន់ ខេត្តព្រះសីហនុ បានធ្វើពិធីប្រគល់ជូនដល់ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃនេះ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ន ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថាៈ មកដល់ពេលនេះ ស្នងការនគរបាល ខេត្តព្រះសីហនុ មានរថយន្តពន្លត់ អគ្គិភ័យ ដល់ចំនួន ១១ គ្រឿងហើយ៕/V
ទីក្រុងឆាំងវ៉ុន ផ្ដល់អំណោយរថយន្តពន្លត់អគ្គិភ័យ បីគ្រឿង ដល់ខេត្តព្រះសីហនុ
ទីក្រុងឆាំងវ៉ុន ផ្ដល់អំណោយរថយន្តពន្លត់អគ្គិភ័យ បីគ្រឿង ដល់ខេត្តព្រះសីហនុ
ទីក្រុងឆាំងវ៉ុន ផ្ដល់អំណោយរថយន្តពន្លត់អគ្គិភ័យ បីគ្រឿង ដល់ខេត្តព្រះសីហនុ