Home ព័ត៌មានជាតិ នយោបាយ លោក មៀ​ច សុវណ...

លោក មៀ​ច សុវណ្ណារ៉ា បដិសេធ​មិនមាន​គម្រោង បង្កើត​គណបក្ស​ថ្មី​ទេ​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក មៀ​ច សុវណ្ណារ៉ា អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធថា លោក​មិនមាន​គម្រោង បង្កើត​គណបក្ស​ថ្មី​នោះទេ ។ ការបដិសេធ​នេះ បានធ្វើ​ឡើង បន្ទាប់ពី​លេចឮ​ព័ត៌មាន​ថា លោក មៀ​ច សុវណ្ណារ៉ា និង​អតីតមន្ត្រី​បក្សប្រឆាំង មួយចំនួន គ្រោង​នឹង​បង្កើត​គណបក្ស​ថ្មី​មួយ ដើម្បី​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស នាយករដ្ឋមន្ត្រី នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ​។​

​លោក​បាន​បញ្ជាក់ថាៈ “ ខ្ញុំ​បាន​ប្រាប់​ច្រើនដង​ហើយ ថា​ខ្ញុំ​គ្មាន​សមត្ថភាព និង​លទ្ធភាព ទៅ​បើក​បក្ស​ថ្មី​អី​នោះទេ ហើយក៏​គ្មាន​បំណង​អី ទៅ​ដឹកនាំ​បក្ស ក្នុង​សម័យកាល​នេះដែរ ព្រោះថា រលក​មុខ​មិនទាន់​ដល់​ច្រាំង នៅឡើយ​នោះទេ​។ តើ​ក្នុងនាម ជា​អ្នក​ស្រឡាញ់​ជាតិ ត្រូវ​ជឿ​លើ​អ្នកចោទ អ្នក​លាប​ពណ៌ ឬ​ជឿ​លើ​ការពិត ដោយ​ហេតុផល ? បើ​ការពិត​មាន​មែន ចាំ​ជេរ​ចាំ​ដៀល ក៏​មិនទាន់​ហួសពេល​ដែរ​?​។ អ្នក​ស្រឡាញ់​ជាតិ គប្បី​មាន​បញ្ញា ថ្លឹងថ្លែង​នូវ​ការពិត កុំ​សូវ​ភ្នែក​ស ត្រចៀកស្រាល ផ្អើល​តាម​គ្នា ដោយ​ខ្វះ​ការ ពិចារណា ធ្វើអោយ​គេ​ឈឺចាប់ ដោយ​អយុត្តិធម៌ ហើយ​នៅ​ទីបំផុត អ្នកចោទ អ្នក​លាប នឹងមាន​វិប្បដិសារី ជេរ​ស្តី​ត្រឡប់​ទៅ​ខ្លួនឯង​វិញ តែប៉ុណ្ណោះ​”​។​

​គួរ​បញ្ជាក់ថា អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាង ១០​រូប ដែល​ទទួលបាន​នីតិសម្បទា ធ្វើ​នយោបាយ​ឡើងវិញ គឺមាន​មួយចំនួន បាន​បង្កើត​គណបក្ស​ថ្មី រួមមានៈ លោក ជីវ កត្តា បាន​បង្កើត​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ , លោក រៀល ខេ​ម​រិ​ន្ទ្រ បង្កើត​គណបក្ស​ខ្មែរ​អភិរក្សនិយម , លោក អ៊ូ ច័ន្ទ​រ័ត្ន ដែល​ប្រកាស​បង្កើត​គណបក្ស នឹង​គ្រោង​ដាក់ពាក្យ​ស្នើសុំ បង្កើត​គណបក្ស ទៅ​ក្រសួងមហាផ្ទៃ នៅក្នុងពេល​ឆាប់ៗ ខាងមុខនេះ​៕/V​

លោក មៀ​ច សុវណ្ណារ៉ា បដិសេធ​មិនមាន​គម្រោង បង្កើត​គណបក្ស​ថ្មី​ទេ​

លោក មៀ​ច សុវណ្ណារ៉ា បដិសេធ​មិនមាន​គម្រោង បង្កើត​គណបក្ស​ថ្មី​ទេ​ លោក មៀ​ច សុវណ្ណារ៉ា បដិសេធ​មិនមាន​គម្រោង បង្កើត​គណបក្ស​ថ្មី​ទេ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular