ដោយ: មុនីរ័ត្ន / ភ្នំពេញ: បុគ្គលដែលមានឈ្មោះបោះសំឡេងនៅកម្ពុជាពីររូប គឺ ឌីជេ ណាណា និងពិធីករទូរទស្សន៍គឺ លោក វី យ៉ារ៉ូ កំពុង ចូលរួមស្វែងបេក្ខជន ដែលមានសក្តានុពល ដើម្បីក្លាយជាជ័យលាភីពានរង្វាន់ពលរដ្ឋគំរូ Smart។
បុគ្គលដែលមានឈ្មោះបោះសំឡេងទាំងពីររូបនេះ បានជ្រើសតាំងរួចហើយអ្នកដែលពួកគាត់គិតថា ពួកគេបានធ្វើអំពើល្អសម្រាប់ប្រទេសជាតិ អ្នកជិតខាង ភូមិ និងខេត្តរបស់ខ្លួន ដែលអំពើល្អទាំងនោះ ឆ្លើយតបទៅនឹងលក្ខខណ្ឌពានរង្វាន់ពលរដ្ឋគំរូ Smart ដែលបានចាប់ផ្តល់កាលពីខែមុន។ ជ័យលាភីពានរង្វាន់នេះ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។
ឌីជេ ណាណា និងលោក វី យ៉ារ៉ូ គ្រាន់តែជាមនុស្សពីរនាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាច្រើនដែលបានជ្រើសតាំងបុគ្គលនានា ដែលបានធ្វើទង្វើល្អចំពោះជនរួមជាតិកម្ពុជា របស់ពួកគាត់។
ដោយគិតថា ការបង្កើតពានរង្វាន់នេះ គឺជាគំនិតល្អនោះ ឌីជេ ណាណា បានជ្រើសតាំងលោក អួន បឋម ហៅ សាយ។ សាយ បានរត់ជាង ២ពាន់គីឡូម៉ែត្រ នៅជុំវិញប្រទេសកម្ពុជា ដើម្បីរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យ កុមារអង្គរ។
ឌីជេ ណាណា បានថ្លែងថា៖ “ខ្ញុំបានជ្រើសតាំង សាយ បន្ទាប់ពីគិតចុះឡើងៗ ច្រើនដង ហើយខ្ញុំគិតថា មិនចំឡែកទេ ភាគច្រើនដឹងហើយ ហេតុអ្វីបានជាខ្ញុំជ្រើសតាំងសាយ។ ខ្ញុំសរសើរគាត់ខ្លាំង មិនមែនតែទៅលើទឹកចិត្តរបស់គាត់ទេ ព្រោះការដែលគាត់មានចិត្តល្អ នៅសុខៗចង់ទៅរត់ធ្វើបាបខ្លួនឯង ដើម្បីប្រមូលលុយ ដើម្បីឱ្យកុមារខ្ញុំគិតថា អាហ្នឹងជារឿងមួយហើយណា។ តែរឿងមួយទៀត គឺគាត់ធ្វើបានមែន!”។
សាយ បានប្រមូលមូលនិធិជាង ៤៨០.០០០ដុល្លារ បន្ទាប់ពីគាត់បានរត់ជាង ២.៤០០គីឡូម៉ែត្រជុំវិញ ២១ខេត្ត ក្នុងរយៈពេល ៩៧ថ្ងៃ។ ក្រុមហ៊ុន Smart Axiata បានបរិច្ចាកទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ ទៅឱ្យយុទ្ធនាការ របស់សាយដែលបានបញ្ចប់កាលពីថ្ងៃទី១០ ខែមករា។
បុគ្គលដែលមានឈ្មោះបោះសំឡេងម្នាក់ទៀត ដែលបានជ្រើសតាំងពលរដ្ឋគំរូក្នុងចិត្តរបស់គាត់នោះ គឺលោក វី យ៉ារ៉ូ។ លោក យ៉ារ៉ូ បានជ្រើសតាំងយុវជនកម្ពុជាម្នាក់ ដែលបានបង្កើតយុទ្ធនាការមួយ ដើម្បីរៃអង្គាសប្រាក់សម្រាប់ជួយដល់ក្រុមអ្នកធាក់ស៊ីក្លូ ដែលកំពុងជួបការលំបាក។
លោក យ៉ារ៉ូ បានមានប្រសាសន៍ថា៖ «កាលពីចុងឆ្នាំមុន ខ្ញុំបានឃើញកម្មវិធីមួយដែលមានឈ្មោះថា Christmas for Cyclo ដែលរៀបចំឡើង ដោយយុវជនម្នាក់ដែលមានឈ្មោះថា តាំង ហួងហាវ ដែលគាត់បានរៃអង្គាសប្រាក់ជាង ៥ ពាន់ដុល្លារឯណោះ ដើម្បីជួយដល់អុំៗអ្នករត់ស៊ីក្លូ និងសមាគមស៊ីក្លូទាំងមូល”។
លោកបានបន្ថែមថា៖ “ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ដើម្បីជួយអុំៗអ្នករត់ស៊ីក្លូរយៈពេលវែង គាត់បានស្នើសុំការដាក់ស៊ីក្លូក្នុងក្រុមហ៊ុនកក់សេវាធ្វើដំណើរមួយ។ ឥឡូវហ្នឹង ក្រុមហ៊ុនហ្នឹងកំពុងតែពិចារណាលើសំណើរបស់គាត់ហើយ។ ពិត ជា អស្ចារ្យ ខ្លាំងមែនទែនតែម្ដង។ អញ្ចឹង ខ្ញុំជ្រើស ទាំង គាត់ សម្រាប់ កម្មវិធី ពានរង្វាន់ ពលរដ្ឋ គំរូស្មាត”។
អ្នករៀបចំ កម្មវិធី គ្រោង នឹងជ្រើសរើស និង ប្រកាស បេក្ខជនបេក្ខនារី ១០ នាក់ សម្រាប់ វគ្គ ផ្តាច់ ព្រ័ត្រ នៅ ខែ កុម្ភៈ ឆ្នាំ ២០២១ ដែល ក្រោយ មក ពួកគេ នឹង មាន វត្តមាន នៅ ក្នុង ពិធី ប្រគល់ ពាន រង្វាន់។ ជ័យលាភី នឹង ត្រូវបានជ្រើស រើស ដោយ គណៈ កម្មការ ។ ឈ្មោះ សមាសភាព របស់ គណៈកម្មការ នឹង ត្រូវ បាន ប្រកាស ក្នុង ពេល ឆាប់ ៗ នេះ។
កម្មវិធី ពាន រង្វាន់ ពលរដ្ឋ គំរូ នេះ មាន បំណង បង្ហាញឱ្យ ឃើញ នូវ អំពើ ចេះ ជួយ យក អាសារ គ្នា របស់ ប្រជាពលរដ្ឋ កម្ពុជា នៅ ក្នុង ការ ប្រាស្រ័យទាក់ទង ជាមួយ មិត្តភក្តិ អ្នកជិតខាង និង អ្នក ផ្សេង ទៀត នៅ ក្នុង សហគមន៍ របស់ ពួកគេ។ កាល បរិច្ឆេទឈប់ទទួល ការ ជ្រើសតាំងរបស់ ពាន រង្វាន់ នេះ ត្រូវបានពន្យាពេល ដល់ ថ្ងៃទី៣១ មករា ឆ្នាំ២០២១ ពី ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២១៕