ដោយ: ភ្នំស្វាយ / កំពង់ធំ: មានក្បាលទូកលួចនេសាទខុសច្បាប់នៅក្នុងឡូត៍អភិរក្សបឹងទន្លេឆ្មា ឃុំពាមបាង ស្រុកស្ទោង ទាំងរដូវបិទនិងបើកនេសាទ។ នេះបើយោងប្រភពព័ត៌មាននៅថ្ងៃទី២០ ខែមករាឆ្នាំ២០២១។
ប្រជានេសាទដូចគ្នារស់នៅក្នុងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា៖ ដូចរាល់ឆ្នាំដែរ នាឆ្នាំ២០២១នេះ បទល្មើសនេសាទដាក់លូស្បៃមុង និងសាច់ដៃក្រហម និងខៀវបានសម្រុកទៅដាក់នៅក្នុងឡូត៍អភិរក្សបឹងទន្លេឆ្មា ជ្រោយខាងកើតបឹង និងព័ទ្ធជុំវិញបឹង។ គឺមានឧបករណ៍សំណាញ់នេសាទក្រឡាញឹក និងក្រឡារង្វើលត្រូវបានគេប្រើប្រាស។
ភាពមិនប្រក្រតីនេះ ប្រជានេសាទបានបង្ហើបថា គឺមានមេខ្យល់ឈ្មោះ ស៊ុម អ៊ឹម និងក៏ជាអនុប្រធានភូមិពៅវើយ ឃុំពាមបាង ជាអ្នករត់ការកាង និងសម្របសម្រួលជាមួយជំនាញ និងសមត្ថកិច្ចកងកម្លាំង ក៏មន្ត្រីស៊ីវិលដែលជាមន្ត្រីនគរបាលយុត្តិធម៌។ ពោលគឺមិនមែនមានតែសាច់របាំងសាច់អួននោះទេ តែថែមមានមានមងក្រឡុក មងត្រីបណ្ដូលល្ពៅ រុញស៊ីបរាប់គ្រឿងនៅជុំវិញឡូត៍អភិរក្ស នៅចំណុចខាងមុខបឡត, ពាមបាង ,ជ្រោយធំ បាក់ដាវ។ ប៉ុន្តែ លោកអនុប្រធានរូបនេះ បានបដិសេធ ហើយថា លោកមិនមែនជាសមត្ថកិច្ចជំនាញជលបទនិងមន្ត្រីនគរបាលយុត្តិធម៌ឡើយ។ បទល្មើសដែលប្រើឧបករណ៍ទំនើប ដែលមានគឺប្រជានេសាទក្នុងភូមិខ្លះនិងភាគច្រើនមកពីក្រៅភូមិសាស្ត្របានលួចធ្វើខ្លួនឯង ។ វាគ្មាននរណាទៅកាងអីទេ គឺមានតែលោករាយការណ៍ ហើយគេស្អប់ គេគុំគួន នៅពេលជំនាញនិងកងកម្លាំងមិនទៅទប់ស្កាត់និងបង្ក្រាបនោះ។
លោកស្នើបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំពាមបាងនិងឃុំផាត់សណ្ដាយដែលបាមបានរិះគន់លោក ត្រូវធ្វើការជាមួយលោក ហើយចុះទៅដល់ទីតាំងដែលចោទប្រកាន់ថា មានបទល្មើសនេសាទនោះ ថាចាំមើល ពេលអ្នកនរសាទតបតមក តើនរណារត់មុនអ្នកណា?៕