ដោយៈ ពៅនិមល / ភ្នំពេញៈ នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករានេះ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក អ៊ីស្វាន់ ចូ (István Joó) អនុរដ្ឋមន្ត្រីទទួលបន្ទុក វិស័យអភិវឌ្ឍន៍ការនាំចេញ នៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី នឹងបើកកិច្ចប្រជុំ ដើម្បីជំរុញការអនុវត្ត កិច្ចព្រមព្រៀង និងអនុស្សរណៈ ដែលបានចុះហត្ថលេខា កន្លងមក ។
ក្រោយចប់កិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះ នៃកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច កម្ពុជា-ហុងគ្រី ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថាៈ តាមរយៈកិច្ចប្រជុំកម្រិតបច្ចេកទេស ត្រៀមសម្រាប់កិច្ចប្រជុំលើកទី១ កាលពីសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ កន្លងទៅ តាមរយៈប្រព័ន្ធវីដេអូ (Virtual Conference) ក្រោមការដឹកនាំរបស់លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មកម្ពុជា តំណាងគណៈប្រតិភូកម្ពុជា និងលោកស្រីបណ្ឌិត Judit Pekári-Vékei ប្រធាននាយកដ្ឋាន ទទួលបន្ទុកគណៈកម្មការ សេដ្ឋកិច្ចចម្រុះ នៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី តំណាងគណៈប្រតិភូហុងគ្រី ភាគីទាំងពីរ បានឯកភាពលើខ្លឹមសារ សេចក្តីព្រាងកំណត់ហេតុរួម នៃកិច្ចប្រជុំលើកទី១ ហើយកំណត់ហេតុរួម នៃកិច្ចប្រជុំនេះ នឹងត្រូវចុះហត្ថលេខា ក្នុងកិច្ចប្រជុំលើកទី១ នារសៀលថ្ងៃទី២១ នេះ។
នៅក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជា និងភាគីហុងគ្រី បានពិភាក្សាយ៉ាងផុសផុល លើសេចក្តីព្រាងកំណត់ហេតុរួម នៃកិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះ នៃកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ច កម្ពុជា-ហុងគ្រី។ តាមរយៈកិច្ចប្រជុំនេះដែរ ភាគីទាំងពីរ បានឯកភាពពង្រីក កិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពល សំខាន់ៗរួមមានៈ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច, កសិកម្ម សន្តិសុខស្បៀង និងរុក្ខាប្រមាញ់, វិស័យគ្រប់គ្រងធនធានទឹក, អប់រំ យុវជន និងកីឡា, វប្បធម៌, ទេសចរណ៍, ឧស្សាហកម្ម បច្ចេកវិទ្យា និង នវានុវត្តន៍ និងអាកាសចរណ៍ស៊ីវិល៕/V
កម្ពុជា-ហុងគ្រី នឹងចុះហត្ថលេខារួមគ្នា លើវិស័យសេដ្ឋកិច្ច នៅរសៀល ថ្ងៃព្រហស្បតិ៍នេះ