កសិករ​ម្នាក់ ចិញ្ចឹម​ត្រី កង្កែប និង​ខ្យង សម្រាប់​ផ្គត់ផ្គង់​ជីវភាព ក្នុង​គ្រួសារ នៅក្នុង​សភាពការណ៍​កូ​វីដ​១៩

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ កសិករ​ម្នាក់ ចិញ្ចឹម​ត្រី កង្កែប និង​ខ្យង លក់ដូរ​បាន​ប្រាក់ ផ្គត់ផ្គង់​ជីវភាព ក្នុង​គ្រួសារ យ៉ាង​ល្អប្រសើរ នៅក្នុង​សភាពការណ៍​ជំងឺ​កូ​វីដ ១៩ កំពុង​រីក​រាលដាល​ជា​សកល​នេះ​។​

​កសិករ​ម្នាក់ រស់នៅក្នុង​ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​បន្ត​អាជីព ក្នុងការ​ចិញ្ចឹម​ត្រី ចិញ្ចឹម​កង្កែប និង​ចិញ្ចឹម​ខ្យង កំពុង​ទទួលបាន​ជោគជ័យ ដើម្បី​ផ្គត់ផ្គង់​ជីវភាព រស់នៅ​របស់​គ្រួសារ បានល្អ​ប្រសើរ​។​

​កសិករ​ខាងលើ បាន​និយាយ​អោយដឹង នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ នេះ​ថាៈ លោក​បាន​ចាប់យក មុខរបរ​ចិញ្ចឹម​ត្រី​អណ្ដែង មួយឆ្នាំ​ហើយ ចាប់តាំងពី​មានការ​លើកទឹកចិត្ត ដល់​ប្រជាកសិករ ក្នុង​ការដាំ​ដំណាំ​កសិកម្ម ចិញ្ចឹម​ត្រី កង្កែប ពី​ប្រមុខ​រាជរដ្ឋាភិបាល នោះមក លោក​ក៏បាន​ចាប់ផ្ដើម ដាក់​កូន​ត្រី ចំនួន ២០ គីឡូ ស្មើនឹង ៥ ពាន់​ក្បាល នៅក្នុង​ស្រះ ធ្វើ​អំពី​តង់​កៅស៊ូ ដោយបាន​ថែទាំ និង​ផ្តល់​ចំណី​ការុង​ឲ្យ​ស៊ី ទៅតាម​បច្ចេកទេស ដែល​លោក​ធ្លាប់បាន​រៀនសូត្រ ជាមួយនឹង​មន្ទីរ​កសិកម្ម កន្លងមក​។​

​រយៈពេល​ពេញ ១ ឆ្នាំនេះ លោក​បាន​លក់​ត្រី​អណ្ដែង បាន​ចំនួន ៣ ដង​ហើយ ដោយ​លក់​ចេញ ក្នុង​មួយ​គីឡូក្រាម ថ្លៃ ៨ ពាន់​រៀល បាន​ប្រាក់​ច្រើន​គួរសម សម្រាប់​ផ្គត់ផ្គង់​គ្រួសារ នៅក្នុងពេល​សភាពការណ៍​ជំងឺ​កូ​វីដ​-១៩ កំពុង​រីក​រាលដាល ជា​សកល​នេះ និង​បាន​ពង្រីក​លើ មុខរបរ​កសិកម្ម​បន្ថែមទៀត ដូចជា ចិញ្ចឹម​មាន់​ទា និង​ដាំ​បន្លែបង្ការ ផ្សេងៗ ទុក​ផ្គត់ផ្គង់ ក្នុង​គ្រួសារ​ផង និង​លក់ដូរ ជូន​ប្រជាកសិករ នៅក្នុង​មូលដ្ឋាន​ផង ដែល​ភាគច្រើន ពួកគាត់​មិន​ហ៊ាន​ទៅ​ផ្សារ ដើម្បី​ទិញ​ត្រី​សាច់ និង​បន្លែ​ប​បង្កា សម្រាប់​បរិភោគ ជាប្រចាំ​ថ្ងៃ​។ ជាមួយគ្នានេះ លោក​ក៏​កំពុង​ចាប់យក មុខរបរ​ចិញ្ចឹម សត្វ​ខ្យង​ស្រែ និង​កង្កែប​ស្រែ ចំនួន ២ ស្រះ​កៅស៊ូ ដើម្បី​ធ្វើការ​សាកល្បង​ផងដែរ ។ ក្នុងនោះ សត្វ​កង្កែប លោក​បាន​បង្កាត់​មេ​ពូជ​ញី​ឈ្មោល ដោយ​ឲ្យ​ចំណី​ធម្មជាតិ សម្រាប់​អោយ​វា​ស៊ី បាន​ប្រមាណ ៤០០ ក្បាល ដែល​អាច​លក់បាន ក្នុង​មួយ​គីឡូ ថ្លៃ ១ ម៉ឺន​រៀល ដោយឡែក សត្វ​កង្កែប​នេះ គឺ​លោក​បាន​ចាប់​លក់ អស់​មួយ​ស្រះ​ហើយ​។

​ចំណែក​សត្វ​ខ្យង​វិញ គឺ​លោក​ចិញ្ចឹម នៅក្នុង​តង់​កៅស៊ូ ដោយ​ឱ្យ​កាក​បន្លែ​វា​ស៊ី ហើយ​ត្រូវ​ចិញ្ចឹម​វា រយៈពេល ៣ ខែ ទើប​ធំធាត់ និង​អាច​ចាប់​លក់​ចេញ​បាន ក្នុង​មួយ​គីឡូ ថ្លៃ ៨.០០០ រៀល​។​

​ទាក់ទង​នឹង​ការចិញ្ចឹម​ត្រី កង្កែប និង​ខ្យង ខាងលើនេះ លោក​ក៏​ធ្លាប់បាន​ទៅ​រៀនសូត្រ នៅ​សាលា​កសិកម្ម តាម​ការណែនាំ របស់​មន្ទីរ​កសិកម្ម​ខេត្ត និង​ធ្លាប់​ទៅ​រៀន តាម​បណ្ដា​កសិដ្ឋាន​មួយចំនួន នៅក្នុង​ប្រទេស ទើប​លោក​ចាប់យក មុខរបរ​ខាងលើនេះ មក​ធ្វើការ​ចិញ្ចឹម​ជាក់ស្តែង ស្រប​ពេលដែល​ប្រមុខ​រាជរដ្ឋាភិបាល បានផ្ដល់​ឱកាស និង​លើកទឹកចិត្ត ដល់​ប្រជាកសិករ នៅតាម​មូលដ្ឋាន ឲ្យ​នាំគ្នា​ដាំ​បន្លែ បង្ការ ចិញ្ចឹម​ជ្រូក មាន់ ទា និង​ចិញ្ចឹម​ត្រី កង្កែប សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ក្នុង​បរិបទ​កូ​វីដ​-១៩​នេះ ដែល​វា​កំពុងតែ​ផ្ដល់​ផល ជូន​លោក​ជាទី​គាប់ចិត្ត ដែល​អាចធ្វើ​ផ្ទះ​ថ្មី និង​ទិញ​ដី​ពង្រីក​កសិដ្ឋាន​បន្ថែមទៀត នៅ​ខាងក្រោយ​ផ្ទះ​។​

​ជុំវិញ​កសិករ ចាប់យក​មុខរបរ​ក​សិ​កម្ម ខាងលើនេះ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ក៏​ធ្លាប់បាន​អំពាវនាវ ឲ្យ​ប្រជាកសិករ​យើង នៅតាម​មូលដ្ឋាន យកចិត្តទុកដាក់ ដាំ​ដុះ​បន្លែបង្ការ និង​ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី កង្កែប និង​ខ្យង ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ តាម​មូលដ្ឋាន នៅក្នុង​បរិបទ​កូ​វីដ​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង មាន​ចំណីអាហារ​ហូបចុក គ្រប់គ្រាន់ ដោយ​មិនបាច់​មក​ទិញដូរ នៅក្នុង​ទីផ្សារ និង​មួយចំណែក​ទៀត អាច​លក់​ចេញ សម្រាប់​យក​កម្រៃ មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ បន្ថែមទៀត​៕/V​

កសិករ​ម្នាក់ ចិញ្ចឹម​ត្រី កង្កែប និង​ខ្យង សម្រាប់​ផ្គត់ផ្គង់​ជីវភាព ក្នុង​គ្រួសារ នៅក្នុង​សភាពការណ៍​កូ​វីដ​១៩

កសិករ​ម្នាក់ ចិញ្ចឹម​ត្រី កង្កែប និង​ខ្យង សម្រាប់​ផ្គត់ផ្គង់​ជីវភាព ក្នុង​គ្រួសារ នៅក្នុង​សភាពការណ៍​កូ​វីដ​១៩

កសិករ​ម្នាក់ ចិញ្ចឹម​ត្រី កង្កែប និង​ខ្យង សម្រាប់​ផ្គត់ផ្គង់​ជីវភាព ក្នុង​គ្រួសារ នៅក្នុង​សភាពការណ៍​កូ​វីដ​១៩

កសិករ​ម្នាក់ ចិញ្ចឹម​ត្រី កង្កែប និង​ខ្យង សម្រាប់​ផ្គត់ផ្គង់​ជីវភាព ក្នុង​គ្រួសារ នៅក្នុង​សភាពការណ៍​កូ​វីដ​១៩កសិករ​ម្នាក់ ចិញ្ចឹម​ត្រី កង្កែប និង​ខ្យង សម្រាប់​ផ្គត់ផ្គង់​ជីវភាព ក្នុង​គ្រួសារ នៅក្នុង​សភាពការណ៍​កូ​វីដ​១៩

កសិករ​ម្នាក់ ចិញ្ចឹម​ត្រី កង្កែប និង​ខ្យង សម្រាប់​ផ្គត់ផ្គង់​ជីវភាព ក្នុង​គ្រួសារ នៅក្នុង​សភាពការណ៍​កូ​វីដ​១៩

កសិករ​ម្នាក់ ចិញ្ចឹម​ត្រី កង្កែប និង​ខ្យង សម្រាប់​ផ្គត់ផ្គង់​ជីវភាព ក្នុង​គ្រួសារ នៅក្នុង​សភាពការណ៍​កូ​វីដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular