Home ព័ត៌មានជាតិ សេដ្ឋកិច្ច ត្មាតនៅតែមានវ...

ត្មាតនៅតែមានវត្តមាននៅកម្ពុជា

ដោយៈ ជា សីហៈ/ភ្នំពេញៈ សត្វត្មាតនៅតែបន្តមានវត្តមាននៅកម្ពុជា នេះបើតាមសេចក្តីរាយការណ៍របស់អ្នកអភិរក្ស ។ នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិ លោក ប៊ូ វរសក្ស បានចែករំលែកតាមបណ្តាញសង្គម របស់លោក នូវរូបភាពមួយចំនួនអំពីសត្វប្រភេទនេះ។

យោងតាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេសដែលបានប្រកាសកាលពីខែ មិថុនា ឆ្នាំ២០២០ កន្លងទៅនេះ សត្វត្មាតនៅកម្ពុជាមាន បីប្រភេទ មានចំនួនសរុប ១១៩ក្បាល។ ចំនួននេះ មានការថយចុះចំនួន ១៨ ក្បាលបើប្រៀបធៀបនឹងលទ្ធផលនៃការជំរឿននៅឆ្នាំ ២០១៩ ក្នុងនោះត្មាតភ្លើងចំនួន ១១ក្បាល ត្មោតផេះចំនួន ៧១ ក្បាល និងត្មោតត្នោតចំនួន ៣៧ ក្បាល។

ត្មាតនៅតែមានវត្តមាននៅកម្ពុជា (រូប លោក ប៊ូ វរសក្ស)

សត្វត្មាតជាប្រភេទសត្វកម្រនិងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួន សត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការដៃគូនានាខិតខំប្រឹងប្រែងការពារនិងអភិរក្សក៏ដោយ។ សត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះខ្លាំង ដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular