Home ព័ត៌មានជាតិ សេដ្ឋកិច្ច អ្នកជំនាញបរទេ...

អ្នកជំនាញបរទេសជំរុញឲ្យកម្ពុជាយកចិត្តទុកដាក់លើការគ្រប់គ្រងប្លាស្ទិក

ដោយៈ ជា សីហៈ/ភ្នំពេញៈ អ្នកអ្នកឯកទេសគោលនយោបាយប្រែប្រួលអាកាសធាតុ និងបរិស្ថាន នៅយូអិនឌីភី (UNDP) ជំរុញឲ្យកម្ពុជាយកចិត្តទុកដាក់លើការគ្រប់គ្រងប្លាស្ទិក ។

លោក លី ហូលប័ក( Leif Holmberg) អ្នកឯកទេសគោលនយោបាយប្រែប្រួលអាកាសធាតុ និងបរិស្ថាន នៅយូអិនឌីភី ត្រូវបានដកស្រង់ហើយផ្សព្វផ្សាយដោយអង្គការនេះថា ការគ្រប់គ្រងប្លាស្ទិកប្រកបដោយប្រសិទ្ធភាព គឺជាគន្លឹះសំខាន់សម្រាប់ជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការឈានឆ្ពោះទៅរកសេដ្ឋកិច្ចវិលជុំ។

អ្នកជំនាញបរទេសជំរុញឲ្យកម្ពុជាយកចិត្តទុកដាក់លើការគ្រប់គ្រងប្លាស្ទិក (រូប ហ្វេសប៊ុក)

លោកបានថ្លែងថា សេចក្តីព្រាងអនុក្រឹត្យថ្មីស្តីពីការគ្រប់គ្រងផលិតផល និងសម្ភារពីប្លាស្ទិក គឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ព្រោះវាបានដាក់ចេញនូវវិធានការណ៍ថ្មីៗក្នុងការគ្រប់គ្រងការប្រើប្រាស់ប្លាស្ទិកប្រើបានតែម្តង ហើយបញ្ជាក់ពីតួនាទី និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល អាជីវកម្ម និងប្រជាពលរដ្ឋ ក្នុងការចូលរួមលើកកម្ពស់ការគ្រប់គ្រង និងកែច្នៃប្លាស្ទិកប្រកបដោយប្រសិទ្ធភាពនៅព្រះរាជាណាចក្រកម្ពុជា៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular