ឆ្នាំជូត
រាសីល្អជាមធ្យម។អំឡុងពេលនេះលោកអ្នកត្រូវរែកពន់ភាពនឿយហត់ និង ត្រូវពុះពារផលលំបាកច្រើនដែលនាំឱ្យជួបការលំបាកនោះមិនតិចដែរទេ។សម្រាប់ស្ត្រីនៅពេលនេះដែរមុនសម្រេចចិត្តអ្វីមួយសំខាន់ត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេផលអាក្រក់ពិតជាមានច្រើនជាងល្អហើយ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទដោយប្រការណាមួយផង។
សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដោះស្រាយបញ្ហាដែលកើតចេញពីកំហុសអ្វីមួយពីព្រោះថាតែងផ្តល់ជាផ្លែផ្កាមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរការលក់ដូរមិនសូវមានភាពរស់រវើកប៉ុន្មានទេ ប៉ុន្តែយ៉ាងណាលោកអ្នកក៏មានភាពសុខដុមល្អប្រពៃ។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់ជានិច្ច។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងចេះអត់ឱនឱ្យគ្នាល្អប្រពៃណាស់៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកងាយភ្លាំងភ្លាត់ និង មានបញ្ហាច្រើនចំពោះមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេតែបើប្រកបការងារអ្វីដែលចាស់ឃើញថាគាប់ប្រសើរជាង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដួងរាសីមានកម្រិតមធ្យមនោះទើបធ្វើអ្វីក៏ដោយតែងមានការចម្រើនលូតលាស់សន្សឹមៗដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់បើហើយបើចង់ទិញកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍អ្វីមួយជាឱកាសល្អប្រពៃ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកគួរប្រយ័ត្នប្រយែងរឿងឯកសារឬកិច្ចការផ្សេងៗព្រោះងាយភ្លាំងភ្លាត់និងបាត់បង់ណាស់ដែរ។ការធ្វើដំណើរទៅណាមកណាគប្បីមានការប្រយ័ត្នប្រយែងមិនអាចប្រមាថបានទេព្រោះអាចជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបស្ថានភាពតានតឹងបន្តិចតែយ៉ាងណាប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំកើតតែរឿងរាវរកាំរកូសប៉ុណ្ណោះ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើមានការចរចាអ្វីមួយតែងទទួលផលល្អនិងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្តផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះការប្រកបការងារឃើញថាជួបស្ថានភាពលំបាក ហើយពិសេសងាយកើតជាកំហុសនាំត្រូវពិបាកទប់ទល់ថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ការធ្វើដំណើរឆ្ងាយជិតការជួយយកអាសាអ្នកដទៃពុំសូវល្អទេប្រយ័ត្នយកគុណប្តូរទោសមកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរប៉ុន្មានទេគឺជារឿយៗមានរឿងរាវនិងបញ្ហាចូលលុកលុយាយីច្រើន ដូចនេះបើលោកអ្នកមិនប្រឹងប្រែងទប់ទល់ប្រាកដជាជួបបញ្ហាលំបាកពុំខានឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញទៅណាមកណាឆ្ងាយគប្បីមានការប្រយ័ត្នប្រយែងប្រាក់កាសបន្តិចព្រោះងាយបាត់បង់និងក្រុមអន្ធរតាមលួចឆក់ប្លន់ណាស់ដែរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី ត្រូវចេះទុកចិត្តគ្នាហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយបើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះរាល់កិច្ចការងារលោកអ្នកអាចសម្រុកពេញទីបានហើយពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញដូចជាទីកក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបរឿងចំណាយធំឯផលកម្រៃនោះហូរចូលមានកម្រិតធ្វើឱ្យរែកពន់ភាពលំបាកលំបិនមិនស្ទើរឡើយ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារឬទំនាក់ទំនងកិច្ចការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ការរស់នៅជួបភាពសុខដុមនិងមានតែក្រុមមនុស្សជួយជ្រោមជ្រែង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរបើចង់ជួញទីជិតឆ្ងាយមានភាពកាក់កបគួរសមហើយបើមានបើកហាងថ្មីក៏ផ្តល់ផលគាប់ប្រសើរដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះបីលោកអ្នកធ្វើអ្វីក៏ដោយត្រូវចេះធ្វើសន្សឹមៗកុំបំបោល ហើយមិនត្រូវលោភលន់ឡើយ បើពុំនោះទេពិតជាជួបរឿងដូចពាក្យចាស់ថាចង់ចំណេញពិតជាដាច់ចំណងជាក់ជាពុំខាន។ក្រៅពីនេះបញ្ហាប្រាក់កាសលោកអ្នកគប្បីប្រយ័ត្នប្រយែងបន្តិចពីព្រោះងាយហូរធ្លាយនិងចាញ់បោកគេណាស់ដែរ។សម្រាប់អ្នកប្រកបររបររកស៊ីជួញដូរក្នុងអំឡុងពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេ ហើយទាល់តែខិតខំខ្លាំងទើបសម្រេចកិច្ចការធំៗទៅរួច។
រីឯសេចក្តីស្នេហាប្រុសស្រីមានការងាយថយក្រោយតែពិបាករុលទៅមុខហើយបើមានជម្លោះវិវាទផងងាយបាក់បែកណាស់៕
ឆ្នាំកុរ
រាសីស្រុតចុះ។នៅថ្ងៃនេះដួងរាសីស្រុតចុះ ហេតុនេះលោកអ្នកចូរប្រយ័ត្នបញ្ហាឧប្បត្តិហេតុនិងបញ្ហារោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។ក្រៅពីនេះបើលោកអ្នកធ្វើអ្វីក៏តែងមានការទើសចិត្តអ្នកទៃច្រើនដែរគប្បីមានការអត់ធ្មត់បន្តិចទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃពិតជាជួបការលំបាក ហើយពិសេសឱ្យប្រយ័ត្នជួគ្រោះចាញ់បោកគេថែមទៀត។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នរែកពន់ទុក្ខសោកនៅពេលក្រោយ៕