ដោយៈ សរិទ្ធ/ព្រះសីហនុៈ តាមព័ត៌មានពីសមត្ថកិច្ច បានអោយដឹងថា នៅវេលាម៉ោងជាង ៨ ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះ មានករណីបាញ់ប្រហារមួយបណ្តាលអោយបុរស ជនជាតិចិនម្នាក់ ស្លាប់ភ្លាមៗ នៅចំណុចមុខកាស៊ីណូ ជីយវនីសិន ក្រុងព្រះសីហនុ ។
នៅពេលនេះ សមត្ថកិច្ចពាក់ព័ន្ធ កំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ ករណីនេះ យ៉ាងយកចិត្តទុកដាក់ ហើយនៅពេលបន្ទាប់នោះ សមត្ថកិច្ច បានឃាត់ខ្លួន ២ នាក់ គឺចិនម្នាក់ និងខ្មែរម្នាក់ ដើម្បីសាកសួរ ៕/V-PC