ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រុមអ្នកអភិរក្សនៃអង្គការសត្វស្លាបអន្តរជាតិ (BirdLife International )នៅពេលនេះកំពុងតែតាមដាននូវវត្តមានសត្វបក្សីមួយប្រភេទ គឺអកត្រី ក្បាលប្រផេះ។
ប្រភពដដែលបានអះអាងថា អកត្រីក្បាលប្រផេះកំពុងទទួលរងការគំរាមកំហែងដោយ ការបាត់ទីជម្រកនិងការនេសាទត្រីហួសកម្រិត។
ប្រភពដដែលបានបន្តថា នៅដែនជម្រកសត្វព្រៃលំផាត់ក្រុមការងារតាមដានជីវចម្រុះ យើងបានកត់ត្រាវត្តមាននិងសំបុកសត្វប្រភេទនេះនៅរាយប៉ាយជាពិសេសទីតាំងជាប់តំបន់ដីសើមធំៗ និងទន្លេស្រែពក។ ដោយឡែកក្នុងខែធ្នូកន្លងមកយើងកត់ត្រាបាននៅ៤ទីតាំង ផ្សេងគ្នានៃដែនជម្រកសត្វព្រៃលំផាត់៕/PC