ដោយៈ សរិទ្ធ – វណ្ណៈ / ព្រះសីហនុៈ បុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀត បានរងរបួសធ្ងន់ ដោយសារខ្មាន់កាំភ្លើង បាញ់ប្រហារ នៅម៉ោងជាង ៨ ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅមុខកាស៊ីណូ ជីយវនីសិន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងអន្ដរាគមន៍ពិសេស សហការជាមួយអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ បានហ៊ុមព័ទ្ធទីតាំងកើតហេតុ និងបើកការស្រាវជ្រាវ តាមចាប់ខ្មាន់កាំភ្លើង។
បើតាមប្រភពព័ត៌មានបឋម ពីសមត្ថកិច្ច ដោយយោងតាមសាក្សីឃើញហេតុការណ៍នេះ បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ដែលគេមិនទាន់ស្គាល់ឈ្មោះ និងអត្តសញ្ញាណ បានជិះរថយន្ដ ម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AL-9459 ។ ចំណែកខ្មាន់កាំភ្លើង បានជិះរថយន្ដម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-1413 ។
សាក្សីឃើញហេតុការណ៍នេះ បានបញ្ជាក់ថា ដំបូងគេឃើញ រថយន្តទាំង២គ្រឿងនេះ បានជិះប្រដេញគ្នា នៅផ្លូវបេតុង មុខសណ្ឋាគារ ៧ជាន់ រួចឮផ្ទុះអាវុធចំនួន ៣ គ្រាប់ ទម្លុះកញ្ចក់រថយន្តជនរងគ្រោះ។ បន្ទាប់មក រថយន្តទាំង ២នេះ បានបើកទៅដល់មុខកាស៊ីណូ ជីយវនីសិន ក៍ឮផ្ទុះអាវុធមួយគ្រាប់ទៀត បណ្តាលឲ្យ បុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗ និងបុរសម្នាក់ទៀត ជាអ្នកបើករថយន្ត បានរងរបួសធ្ងន់ រួចបើករត់មកដល់ គ្លីនិកឯកជនមួយកន្លែង នៅកែងផ្សារពាណិជ្ជកម្ម ដើម្បីព្យាបាលរបួស ក៍មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចតែម្តង។
សមត្ថកិច្ច បានបញ្ជាក់ថាៈ ក្រោយពីបានធ្វើសកម្មភាពរួចហើយ ខ្មាន់កាំភ្លើង បានយករថយន្ដ ទៅប្លុងចោល នៅជិតផ្សារដំរី៥ ហើយចុះរត់គេចខ្លួនតែម្ដង។ ដើមចម ដែលនាំឲ្យមានអំពើបាញ់ប្រហារ ទាំងព្រឹកព្រលឹមនេះ សមត្ថកិច្ច កំពុងតែបន្តស្រាវជ្រាវ ស៊ើបអង្កេតករណីឃាតកម្មនេះ ។
សមត្ថកិច្ច បានបញ្ជាក់ទៀតថាៈ ទោះបីជាយ៉ាងណា សមត្ថកិច្ចជំនាញ បានកំណត់រួចជាស្រេច នូវមុខសញ្ញា ហើយបច្ចុប្បន្ន ជនដៃដល់ បាញ់សម្លាប់ជនជាតិចិននោះ កំពុងរត់គេចខ្លួន៕/V
បុរសជនជាតិចិនម្នាក់ បានស្លាប់ និងម្នាក់ទៀត របួសធ្ងន់ ដោយសារខ្មាន់កាំភ្លើង បាញ់ប្រហារ