Home ព័ត៌មានជាតិ សន្តិសុខ អាជ្ញាធរ ចុះទ...

អាជ្ញាធរ ចុះទៅ​ដល់ទី​តាំង​ដី ដែល​គេ​ចោទថា មាន​ពលរដ្ឋ កាប់​រុករាន គម្រប​ព្រៃឈើ​

ដោយៈ សៅ​វ៉ាន់ឌី / ព្រះ​វិហារៈ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ បាន​ចុះទៅ​ដល់ទី​តាំង​ដី ដែល​គេ​ចោទថា មាន​ពលរដ្ឋ​កាប់​រុករាន គម្រប​ព្រៃឈើ ដឹកនាំ​ដោយ​លោក វង្ស ពិ​សិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ក្រុង​ព្រះវិហារ និង​នាយ​សង្កាត់​ស្រ​យ៉ង់​, អាជ្ញាធរ​ភូមិ​, ឃុំ និង​ម្ចាស់​ដី​។​

​លោក វង្ស ពិ​សិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ក្រុង​ព្រះវិហារ ដែល​អមដំណើរ​ដោយ នាយ​សង្កាត់​ស្រ​យ៉ង់​, អាជ្ញាធរ​ភូមិ​, ឃុំ បានឱ្យដឹងថាៈ អាជ្ញាធរ បាន​ចុះទៅ​ដល់ទី​តាំង​ដី ដែល​គេ​ចោទ​ម្ចាស់​ដី ឈ្មោះ ឈួន សារី មាន​ទីលំនៅ​ភូមិ​ក្តា​ក់ ឃុំ​ត្បែង​២ ស្រុក​គូលែន ខេត្តព្រះវិហារ ថា ពួកគាត់ កាប់​រុករាន គម្រប​ព្រៃឈើ មួយកន្លែង ប្រមាណ​ជាង ៧ ហិកតា ស្ថិតក្នុង​ចំណុច​ស្រែ​ច្រក ភូមិសាស្ត្រ​ភូមិ​ក្តា​ក់ ឃុំ​ត្បែង​២ ស្រុក​គូលែន​។​

​ឈ្មោះ ឃួន សារី ម្ចាស់​ដី​ខាងលើ បានបញ្ជាក់​ប្រាប់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ ឱ្យដឹងថាៈ ដី​នេះ ពួកគាត់ បាន​កាន់កាប់ តាំងពី​ឆ្នាំ ១៩៧៩ មកទល់​បច្ចុប្បន្ននេះ ដី​ដែល​បានធ្វើ​ស្រែ និង​មាន​ជញ្ជ្រាំង​ស្រូវ នៅ​ពេញ​ស្រែ​។ ចំពោះ​ម្ចាស់​គ្រឿងចក្រ​ដែល​ចូលទៅ​ឈូសឆាយ ដី​នេះ មានឈ្មោះ ព្រៃ មាននៅ បច្ចុប្បន្ន រស់នៅ​ភូមិស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ ឈូសឆាយ​តាំងពី​ខែធ្នូ ឆ្នាំ​២០២០ កន្លងមក មិនមែន​ឈូសឆាយ​ខែ មករា ឆ្នាំ​២០២១ នេះ​ទេ​។​

​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ក្រុង​ព្រះវិហារ បានបញ្ជាក់​ថាៈ ពេល​ត្រឡប់​ទៅវិញ លោក នឹងធ្វើ​របាយការណ៍ ជូន​ថ្នាក់ដឹកនាំ ឱ្យដឹងថា ដី​នេះ ជា​ដីស្រែ​ពិត តែ​រឿង​យ៉ាងណា​នោះ ទុកឱ្យ​ថ្នាក់ដឹកនាំ​សម្រេច​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular