Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច​ចម...

សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ ១​កន្លែង នៅ​ស្រុក​ជ័យ​សែន​

ដោយៈ សៅ​វ៉ាន់ឌី / ព្រះ​វិហារៈ ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ កាលពី​រសៀល ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ នៃ​រដ្ឋបាល​ស្រុក​ជ័យ​សែន​ចុះបង្ក្រាប ទីតាំង ស្តុក​ឈើ​មួយកន្លែង ក្នុងភូមិ​អូរ​ស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ដោយ​ពួក​ឈ្មួញ បម្រុង​ដឹក​យកទៅលក់​បន្ត នៅឯ​ខេត្តកំពង់ធំ​។​

​លោក វុ​ធ សា​វី ព្រះរាជអាជ្ញារង ខេត្តព្រះវិហារ បានឱ្យ​អ្នក​សា​ព័ត៌មាន​ដឹងថាៈ ជា​លទ្ធផល ក្នុងការ​ចុះបង្ក្រាប ទីតាំង​ស្តុក​ឈើ​នេះ សមត្ថកិច្ច បាន​រឹបអូស ឈើ​គ្រឿងផ្ទះ​ប្រភេទ ស្រឡៅ​លេខ​១ ចំនួន ១៣៤ សន្លឹក ដែល​ស្មើនឹង​ប្រមាណ​ជា ១០ ម៉ែត​គូប ក្នុងនោះ មាន​គោយន្ត​កន្ត្រៃ ចំនួន ៥ គ្រឿង​។ រាល់​វត្ថុតាង​ទាំងអស់ ដែល​សមត្ថកិច្ច រឹបអូស​បាន​នេះ បាន​ដឹកជញ្ជូន យកទៅ​រក្សាទុក នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ ជ័យ​សែន ដើម្បី​ចងក្រង​សំណុំ រឿង ចាត់ការ​បន្ត តាម​នីតិវិធី​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular