Home ព័ត៌មានអន្តរជាតិ លោកបៃ​ដិនយក​អ...

លោកបៃ​ដិនយក​អាម៉េរិ​កដាក់​ក្នុង​សង្វៀន​ប្រយុទ្ធ​នឹង​បម្រែបម្រួល​អាកាសធាតុ​សាជាថ្មី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រធានាធិបតី​ចូ បៃ​ដិនបាន​យក​សហរដ្ឋ​អាម៉េរិក​ត្រឡប់​មក​ប្រយុទ្ធប្រឆាំង​នឹង​ការឡើង​កម្តៅ​ពិភពលោក​ឡើងវិញ​នៅក្នុង​ចំណាត់ការ​ជា​ផ្លូវការ​លើកដំបូង​របស់​លោក​​កាលពី​ថ្ងៃ​ពុធ និង​បាន​ចាប់ផ្តើម​កិច្ចប្រឹងប្រែង​ទាក់ទង​នឹង​អាកាសធាតុ ដែល​អាច​នឹង​ផ្លាស់ប្តូរ​របៀប​ដែល​អាម៉េរិក​ឆ្ពោះទៅមុខ​និង​ទទួលបាន​អំណាច​របស់​ពួកគេ​មកវិញ​។​

​នៅក្នុង​សុន្ទរកថា​សម្ពោធ​កាន់តំណែង លោកបៃ​ដិ​ននិយាយថា “​ការស្រែក​ទាមទា​រការ​រស់រានមានជីវិត​គឺ​ចេញមក​ពី​ភពផែនដី​ផ្ទាល់​។​ការស្រែក​ទាមទារ​នេះ​មិន​អាច​ទុក​ឱ្យ​អស់​សង្ឃឹម​ឬ​ទុកឱ្យ​ស្រពេ​ច​​ស្រពិល​តទៅ​ទៀត​ឡើយ​”​។​

​លោកបៃ​ដិនបាន​ចុះហត្ថលេខា​លើ​បទ​បញ្ជា​ប្រតិបត្តិ​មួយ​ដែល​ចូលរួម​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ម្តងទៀត​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​បាន​ធ្វើ​សម្បថ​ចូលកាន់​តំណែង​ដើម្បី​បំពេញ​តាម​ការសន្យា​បោះឆ្នោត​។​

​ចំណាត់ការ​នេះ​ចាត់​ជា​មោឃៈ​នូវ​ការ​ដកខ្លួន​របស់​សហ​រដ្ឋ​អាម៉េរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ដែល​បញ្ជា​ដោយ​លោក​ដូណាល់​ត្រាំ​ដែល​មើលស្រាល​លើ​វិទ្យាសាស្ត្រ​នៅ​ពីក្រោយ​កិច្ច​ប្រឹង​​ប្រែង​អាកាសធាតុ បន្ធូរបន្ថយ​បទ​ប្បញ្ញត្តិ​ស្តី​ពី​ការបញ្ចេញ​ឧស្ម័ន​កាបូនិច​ពី​ប្រេងឧ​ស្ម័ននិង​ធ្យូង​ថ្ម និង​លើកទឹកចិត្ត​ដល់​ការជួល​ទីតាំង​ប្រេង​និង​ឧស្ម័ន​នៅ​តំបន់​អាក់​ទិក​និង​តំបន់​វា​លរហោស្ថាន​។​

​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ប្តេជ្ញា​ឱ្យ​ប្រទេស​ចំនួន ១៩៥​និង​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​សម្រេច​គោលដៅ​កាត់បន្ថយ​ការបញ្ចេញ​កាបូនិ​ចនិង​តាមដាន​និង​រាយការណ៍​ពី​ការបំភាយ​ឥន្ធនៈហ្វូស៊ីល​​របស់​ពួកគេ​។ សហរដ្ឋ​អាម៉េរិក​គឺជា​ប្រទេស​ដែល​បញ្ចេញ​កាបូនិច​លេខ ២ នៅលើ​ពិភពលោក​បន្ទាប់ពី​ចិន​៕

លោកបៃ​ដិនយក​អាម៉េរិក​ចូល​រួម​កិច្ចព្រមព្រៀង​អាកា​សធាតុ​ក្រុងប៉ារីស​ឡើងវិញ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular