Home ព័ត៌មានសំខាន់ៗ វៀតណាម​ចាប់​ថ...

វៀតណាម​ចាប់​ថ្នាំញៀន​៩០​គី​ឡូក្រាម ទៅ​ពី​កម្ពុជា​

​ប្រែ​សម្រួលៈ​វាសនា​/​ហូ​ជី​មី​ញ​(vnexpress)៖​អាជ្ញាធរ​ខេត្ត​ដុង​ថាប​ភាគខាងត្បូង​វៀតណាម​បាន​ចាប់​បាន​ថ្នាំញៀន​ខុសច្បាប់​ប្រមាណ​៩០​គីឡូក្រាម​និង​បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់​។​វា​ជា​ការ​ចាប់បាន​​ថ្នាំញៀន​ច្រើន​បំផុត​នៅក្នុង​ខេត្ត​នៃ​តំបន់​ដីសណ្តរ​ទន្លេមេគង្គ​មួយ​នេះ​។​

​ឡេ វ៉ាន់ ថៃ ប្រធាន​ប៉ុស្តិ៍​ព្រំដែន ធឿង ភឿក​នៅ​ចន្លោះ​ព្រំដែន​វៀតណាម​និង​កម្ពុជា បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​មករា​ថា​មនុស្ស​៣​នាក់​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ចំពោះ​ការ​លួច​នាំ​ចូល​​ថ្នាំញៀន រួម​មាន​ហេ​រ៉ូ​អ៊ីន នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​VNA​។​ពួកគេ​ត្រូវបាន​ចោទប្រកាន់​ចំពោះ​ការ​លួច​នាំ​ចូល​ហេ​រ៉ូ​អ៊ីន​និង​ថ្នាំញៀន​ដទៃ​ទៀត​ទៅ​ពី​កម្ពុជា​​ចូល​ទីក្រុង​ហូ​ជី​មី​ញ​។​

​រថយន្ត​មួយ​ក៏​ត្រូវ​បាន​រឹបអូស​សម្រាប់​ជា​វត្ថុតាង​នៅ​ពេល​ការស៊ើបអង្កេត​កំពុង​ប្រព្រឹត្តទៅ​។​

​សូមបញ្ជាក់​ថា វៀតណាម​មាន​ច្បាប់​ថ្នាំញៀន​តឹងរឹង​បំផុត​មួយ​ក្នុងចំណោម​ច្បាប់​ប្រឆាំង​ថ្នាំញៀន​តឹងតែង​បំផុត​នានា​ក្នុង​លោក​។​នរណា​ដែល​ត្រូវបាន​ចាប់ខ្លួន​ចំពោះ​ការ​មាន​ឬ​លួច​ដឹក​ជញ្ជូន​ថ្នាំញៀន​​ហេ​រ៉ូ​អ៊ីន​តែ​០,៦​គីឡូក្រាម ឬ​ថ្នាំ​មេតំ​ហ្វេ​តា​មីន ២,៥​គីឡូក្រាម​ប្រឈម​ទោស​ប្រហារជីវិត​។​ការផលិត ឬ លក់​ហេ​រ៉ូ​អ៊ីន​១០០​ក្រាម​(០,១​គីឡូក្រាម​)​ឬ ថ្នាំញៀន​ដទៃទៀត​៣០០​ក្រាម ក៏​ទទួល​ទោស​ដូចគ្នា​។​

​ទោះជា​ដូច្នេះ ការបង្ក្រាប​ថ្នាំញៀន​កើត​មាន​ជារឿយៗ​នៅក្នុង​ប្រទេស​កុំម្មុយនីស្ត​នេះ​ដែល​បាន​ក្លាយជា​មជ្ឈមណ្ឌល​ប្រើប្រាស់​និង​ឆ្លងកាត់​ថ្នាំញៀន​ទៅកាន់​កន្លែង​ដទៃទៀត​ក្នុង​លោក​៕

​ថ្នាំញៀន​ដែល​គេ​អះអាង​ថា​ទៅ​ពី​កម្ពុជា​ត្រូវ​អាជ្ញាធរ​ក្នុង​ខេត្ត​ដុង​ថា​ប របស់​វៀតណាម​ចាប់​បាន​កាលពី​ថ្ងៃ​១៧​មករា ឆ្នាំ​២០២១​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular